ភ្នំពេញ៖ នៅវេលាម៉ោង៩និង២០នាទីយប់ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា, នាថ្ងៃទី១១ ខែសីហា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលសម្ភារៈប្រយុទ្ធប្រឆាំងជំងឺវីរុសដែលជាជំនួយរបស់ភាគីចិនជូនចំពោះរដ្ឋបាលរាជធានីភ្នំពេញ។
លោក Wang Wentian មានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើងនូវរលកថ្មីនៃជំងឺវីរុសកូវីដកាលពីខែកុម្ភៈឆ្នាំ២០២១នេះមក រដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងផ្តល់ជំនួយជាវ៉ាក់សាំងនិងសម្ភារៈប្រយុទ្ធប្រឆាំងជំងឺវីរុសជូនដល់ភាគីកម្ពុជា ហើយបណ្តាខេត្តក្រុងក្នុងប្រទេសចិនបានផ្តល់ជំនួយដល់រាជធានីភ្នំពេញ ជួយភាគីកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ។ ហើយជំនួយជាសម្ភារៈប្រយុទ្ធប្រឆាំងដែលផ្តល់ជូននាលើកនេះជាការផ្តល់ជូនរបស់ខេត្តក្រុងចំណងមេត្រីជាមួយរាជធានីភ្នំពេញក្នុងនោះរួមមាន ទីក្រុងGuangzhou រដ្ឋធានីប៉េកាំង ខេត្តFujian ទីក្រុងKunming ទីក្រុងShanghai ទីក្រុងHefei ទីក្រុងWuhan ទីក្រុងNanningជាដើម។ សម្ភារៈទាំងនោះរួមមានម៉ាស៊ីនផលិតអ៊ុកស៊ីសែន ម៉ាស៊ីនផលិតអ៊ុកស៊ីសែនអ៊ីដ្រូសែន ឱសថបុរាណចិនLianhua Qingwen និងថ្នាំកម្ចាត់មេរោគជាដើម។ នេះបានបង្ហាញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជននៃបណ្តាខេត្តក្រុងខាងលើជាមួយនឹងប្រជាជនរាជធានីភ្នំពេញ។ ឯកឧត្តមសង្ឃឹមថាសម្ភារៈទាំងនេះអាចជួយដល់កិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ។
លោក Wang Wentian បានបន្តទៀតថា ថ្ងៃនេះក្រៅពីប្រគល់និងទទួលសម្ភារៈដែលជាជំនួយរបស់ចំណងមេត្រីនៃបណ្ដាខេត្តក្រុងប្រទេសចិន ស្ថានទូតចិនប្រចាំកម្ពុជាក៏បានផ្តល់ជំនួយពិសេសជាឱសថចិនHuashi Baidu Keliចំនួន១០កេះដល់រាជធានីភ្នំពេញផងដែរ។ ឱសថមួយប្រភេទនេះជាឱសថត្រូវបានណែនាំនៅក្នុងត្រីវិស័យរបស់ចិនក្នុងការព្យាបាលជំងឺវីរុសកូវីដ ក៏ជាឱសថមួយក្នុងចំណោមក្នុងចំណោម“ឱសថទាំងបី”របស់ចិនសម្រាប់ការព្យាបាលជំងឺវីរុសផងដែរ។ ឱសថនេះជាវេជ្ជបញ្ជាដែលមានប្រសិទ្ធភាពដែលត្រូវបានសង្ខេបដោយក្រុមការងារលោក Huang Luqi ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិនក្នុងកំឡុងពេលដែលព្យាបាលជំងឺវីរុសកូវីដនៅក្នុងទីក្រុងWuhanប្រទេសចិនដោយផ្អែកលើការសង្កេតព្យាបាលជំងឺ។ ឱសថនេះអាចរារាំងការវិវត្តនៃស្ថានភាពជំងឺ ព្យាបាលអាការៈ ជាពិសេសជួយកាត់បន្ថយរយៈពេលនៃជំងឺវីរុសបានយ៉ាងល្អ។ បច្ចុប្បន្ននេះត្រូវបានផលិតនិងដាក់លក់នៅលើទីផ្សារដោយក្រុមហ៊ុនស៊ីណូហ្វាមចិន។ សង្ឃឹមថានឹងអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺកូវីដនៅក្នុងប្រទេសកម្ពុជា។
លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់បណ្ដាខេត្តក្រុងក្នុងប្រទេសចិនដែលជាចំណងមេត្រីរបស់រាជធានីភ្នំពេញក៏ដូចជាស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់ជំនួយជាសម្ភារៈប្រយុទ្ធប្រឆាំងជំងឺវីរុស។ លោកមានប្រសាសន៍ថាចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសមក រដ្ឋាភិបាលចិនបានផ្តល់ជំនួយក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះគឺការផ្គត់ផ្គង់វ៉ាក់សាំង។ ចិនបានក្លាយជាបង្អែកយុទ្ធសាស្រ្តរបស់កម្ពុជា។ ស្ថានភាពជំងឺវីរុសនៅក្នុងរាជធានីភ្នំពេញទទួលបានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ព្រោះដោយសារតែការធានានៃវ៉ាក់សាំងចិនសម្រាប់ប្រយុទ្ធប្រឆាំងជំងឺវីរុស។ សហការីរបស់លោកក៏ដូចជាមន្រ្តីផ្សេងទៀតក្នុងរដ្ឋបាលរាជធានីតែងបំពេញការងារនៅផ្នែកជួរមុខនៃការប្រយុទ្ធប្រឆាំងជំងឺវីរុស ក៏មិនធ្លាប់ឆ្លងមេរោគដែរ។ នេះដោយសារតែការការពារប្រកបដោយប្រសិទ្ធភាពនៃវ៉ាក់សាំងចិន។ យើងខ្ញុំនឹងប្រើប្រាស់សម្ភារៈទាំងនេះឱ្យបានល្អ ដោយប្រែក្លាយចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រជាជនចិនជាកម្លាំងជំរុញសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ។
លោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញក៏មានវត្តមានក្នុងពិធីខាងលើនេះដែរ៕
驻柬埔寨大使王文天出席中方向金边市政府捐赠抗疫物资交接仪式
8月11日,驻柬埔寨大使王文天和金边市市长坤盛共同出席中方援助金边市抗疫物资交接仪式。
王大使表示,今年2月柬疫情出现较严重反弹以来,中国政府加大力度向柬方援助疫苗和抗疫物资,中国地方各省市纷纷向金边市伸出援助之手,助力柬方抗击疫情。此次捐赠的抗疫物资分别来自广州市、北京市、福建省、昆明市、上海市、合肥市、武汉市、南宁市等金边市友好省市,包括制氧机、氢氧机、连花清瘟胶囊、消毒片等,充分体现了上述省市人民对金边人民的深情厚谊, 希望这些防疫物资能助力金边做好疫情防控工作。
王大使表示,今天除了交接中国各友城捐赠的物资外,中国驻柬使馆特意向金边市捐赠10箱“化湿败毒颗粒”。此药系中国国家新冠肺炎诊疗指南的推荐药物,是中国治疗新冠肺炎“三方”之一。化湿败毒颗粒是由中国中医科学院黄璐琦院士团队在武汉抗疫临床救治过程中,根据临床观察总结出来的有效方剂,在阻断病情发展、改善症状,特别是在缩短病程方面有着良好的疗效。目前已经由中国国药集团生产上市,希望能为柬方在治疗确诊患者方面发挥作用。
坤盛感谢中国友好省市和中国驻柬使馆捐赠的抗疫物资,表示新冠疫情暴发以来,中国政府向柬埔寨政府提供了无私的抗疫援助,特别是在疫苗供应方面,中国成为柬埔寨的战略依靠。金边的疫情之所以能始终有效控制,得益于中国疫苗的有力保障。我和市政府的同事们经常到抗疫一线工作,但从来不曾感染,这要归功于中国疫苗的有效保护力。金边市将全力用好这批抗疫物资,把中国人民的深情厚谊转化为做好疫情防控工作的动力。
驻柬使馆政治处主任王德鑫、金边市副市长农帕拉等出席。៕
ដោយ៖ សិលា