ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា ៖ សូមចូលរួមអបអរសាទចំពោះការដាក់សម្ពោធជម្រាលសម្រាប់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅសាលាឃុំចំនួន២២ នៃខេត្ត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ បាត់ដំបង និងក្រចេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្នូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជម្រាលគំរូនិងវីដេអូអប់រំស្តីពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពតាមរយៈវីដេអូ Zomm លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា, ខ្ញុំសូមចូលរួមអបអរសាទចំពោះការដាក់សម្ពោធជម្រាលសម្រាប់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅសាលាឃុំចំនួន២២ នៃខេត្ត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ បាត់ដំបង និងក្រចេះ។

លោកលើកឡើងថា, សមិទ្ឋផលជម្រាលទាំង២២កន្លែង ដែលត្រូវដាក់សម្ពោធនិងប្រកាសឱ្យប្រើប្រាស់នាថ្ងៃនេះ ថ្វីត្បិតតែស្ថិតនៅក្នុងបរិមាណតិចយ៉ាងណាក្តី បើប្រៀបធៀបទៅនឹងសេចក្តីត្រូវការនៅទូទាំងប្រទេស ប៉ុន្តែវាជាគំរូជាក់ស្តែងមួយដែលស្ថាប័នសាធារណៈនិងឯកជន ឬបុគ្គលអ្នកសប្បុរស ឬជាងសំណង់ប្រកាន់យកជាខ្នាតគំរូសម្រាប់សំណង់បន្តបន្ទាប់នៅទូទាំងប្រទេស។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តថា, ខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីនៃការផលិតវីដេអូអប់រំស្តីពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ឋរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពបញ្ចូលអត្ថន័យអប់រំនិងណែនាំនៅក្នុងវីដេអូអប់រំ ផ្សព្វផ្សាយបែបគំនូរជីវចលចំនួន៥ ដែលវីដេអូនីមួយៗទាក់ទងនឹងចំណុចមួយផ្នែកនៃបទដ្ឋាន បច្ចេកទេសសម្រាប់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖