ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ក្នុងមួយជិវិតនេះជិះដំរីបាន ម្តងព្រោះខ្ញុំខ្លាចដំរី !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូវការសម្តេចថា, “ក្នុងមួយជិវិតនេះជិះដំរីបាន
ម្តងព្រោះខ្ញុំខ្លាចដំរី” ។

សម្តេចតេជោ ហ៊ុនសែន ថែមទាំងបញ្ជាក់ថា, រូបភាពជិះដំរីនេះគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០០០ ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍បន្តថា, ខាងពិធីការមិនដឹងថាខ្ញុំខ្លាចដំរីទេ ពួកគាត់រៀបចំដំរីអោយខ្ញុំជិះ រីឯខ្ញុំក៏តាំងខ្លួនជាអ្នកក្លាហាន ឡើងជិះដោយមិនមានអ្នកណាដឹងថាខ្ញុំខ្លាចដំរីទេ។សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, ក្នុងពេលជិះដំរីនេះខ្ញុំទើបមានអាយុ៤៨ឆ្នាំ ហើយ ទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិង
មិនទាន់ចេះវាយកូនគោលនៅឡើយ តែលេងបោះប៊ូលនិងលេងអុក៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖