ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីមេធាវី អ៊ុំ ស្រីពៅវល័ក្ខ អត្តលេខ ១៨១៦ បានទទួល មរណភាព នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១:៣០នាទីរសៀល ក្នុងជន្មាយុ ៣០ឆ្នាំ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពជាមានទុក្ខដ៏ក្រៀមក្រំដោយទទួលព័ត៌មានមកថាលោកស្រីមេធាវី អ៊ុំ ស្រីពៅវល័ក្ខ អត្តលេខ ១៨១៦ បានទទួល មរណភាពនៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១:៣០នាទីរសៀល ក្នុងជន្មាយុ ៣០ឆ្នាំ ដោយរោគាពាធ។ក្នុងឱកាសនេះ គណៈមេធាវី និងសមាជិក សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមសំដែងការសោកស្តាយ និងចូលរួមរំលែក មរណទុក្ខជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់នូវ ភរិយា កូនស្រី បងនិងប្អូនស្រី ជាទីស្រឡាញ់។
ទន្ទឹមនឹងនេះ គណៈមេធាវីនឹងជូនដំណឹងអំពីកម្មវិធីបុណ្យសពរបស់លោកស្រីមេធាវី អ៊ុំ ស្រីពៅវល័ក្ខ ដល់សមាជិក-សមាជិកាគណៈមេធាវីទាំងអស់ នៅពេលក្រោយ។ អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ជ្រាបជាដំណឹង ដោយសហភាតរភាព៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖