ខេត្តកណ្តាល៖ ក្រសួងបរិស្ថាន បានដំឡើងឡដុតសំរាម ១គ្រឿង ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ទំហំពី(១-២តោន) ដើម្បីជំរុញភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ និងដុតសំរាមឱ្យអស់ ឱ្យស្អាត សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់ អង្គភាពមានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ។បច្ចុប្បន្នបរិមាណសំរាមអាចប្រមូលបាននៅបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ប្រមាណ ២តោនក្នុងមួយថ្ងៃ មានភ្នាក់ងារសម្អាត ២០នាក់ មានសិស្ស និស្សិត សិក្សាកាមជាមធ្យម១០០០នាក់ និងក្នុងមួយឆ្នាំ៤០០០នាក់ មានបន្ទប់រៀន៥៣បន្ទប់ បន្ទប់ស្នាក់នៅ ២៤០បន្ទប់(គ្រូ៣០បន្ទប់) មានរទេះអូសសំរាមចំនួន៣០រទេះ(ថ្នាក់ដឹកនាំ មន្ត្រី សិស្ស និស្សិត សិក្ខាកាម នៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជាម្នាក់គឺជាអ្នកគ្រប់គ្រង និងចូលរួម សម្អាតអនាម័យ បរិស្ថានម្នាក់)៕
ដោយ៖ សូរិយា