ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកព្រមានពីការវាយប្រហារភេរវកម្មមុនខួប១១ខែកញ្ញា ថ្ងៃវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក

ចែករំលែក៖

ក្រសួងសន្តិសុខជាតិអាមេរិក បានព្រមានពីការវាយប្រហារភេរវកម្ម ទ្រង់ទ្រាយធំ ក្នុងឱកាសនៃទិវា១១ខែកញ្ញាថ្ងៃដែលក្រុមភេរវកម្ម អាល់កៃដា វាយប្រហារទៅលើអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ។
ក្រសួងសន្តិសុខជាតិអាមេរិក បានលើកឡើងថា ការគំរាមកំហែងវាយប្រហារភេរវកម្មស្ថិតនៅក្នុងកម្រិតខ្ពស់ពីក្រុមភេរវកម្មនៅក្នុងស្រុក និងក្រុមដែលទទួលឥទ្ធិពលពីខាងក្រៅនូវទស្សនៈជ្រុលនិយម »។
ក្រុមជ្រុលនិយម នឹងប្រើប្រាស់វេទិកាអនឡាញ ដើម្បីជះឥទ្ធិពលនិងផ្សព្វផ្សាយខ្លឹមសារនៃអំពើហិង្សា និងជំរុញឲ្យមានអំពើហិង្សា ។ ក្រុមជ្រុលនិយមអាចនឹងផ្លាស់ប្តូរស្ថានភាពភ្លាមៗពីសន្តិភាពប្រែទៅជាហិង្សា ដូចការវាយប្រហារនៅវិមានកាពីតូល ក្នុងពេលរដ្ឋសភាកំពុងប្រឈមអនុម័តលទ្ធផលបោះឆ្នោត។
ក្រុមជ្រុលនិយមអាចនឹងប្រើប្រាស់ ការកាត់បន្ថយរឹតត្បិតទប់ស្កាត់កូវីដ-១៩ ដើម្បីធ្វើសកម្មភាពវាយប្រហារ ។ ភាពតានតឹងនៅក្នុងសង្គម ក្នុងពេលទប់ស្កាត់កូវីដ-១៩ ជាផ្នែកមួយបង្កឲ្យមានអំពើហិង្សា។
ក្រសួងសុខាភិបាលអាមេរិកបានលើកឡើងថា នៅមុនព្រឹត្តិការណ៍ ១១ខែកញ្ញា ក្រុមអាល់កៃដានៅយេម៉ែននិងនៅតំបន់អារ៉ាប់ អាចបើកការវាយប្រហារទីតាំងនានារបស់អាមេរិក ទាំងក្នុងនិងក្រៅប្រទេស ក្នុងឱកាសខួប២០ឆ្នាំ ថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០០១ -១១ខែកញ្ញាឆ្នាំ២០២១៕

ដោយ៖ធីរីណា(រូបភាព៖AP+TTXVN )


ចែករំលែក៖