ការអភិវឌ្ឍន៍ឡើងវិញនូវកីឡដ្ឋាន Estadio Santiago Bernabeu ជិតបញ្ចប់ហើយដោយការប្រកួតបាល់ទាត់នឹងវិលត្រឡប់មកកាន់កីឡដ្ឋាននេះវិញក្នុងរយៈពេលមួយខែ។
ដោយបានចាប់ផ្តើមសាងសង់យ៉ាងឆាប់រហ័សនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើងនៅឆ្នាំ២០២០ ក្រុម Real Madrid បានឃើញគម្រោងកីឡដ្ឋានរបស់ពួកគេដំណើរការលឿនជាងកាលវិភាគ ហើយឥឡូវនេះពួកគេកំពុងផ្តោតការយកចិត្តទុកដាក់លើការងារសាងសង់សម្រាប់ការបើកឡើងវិញនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ។
ទោះយ៉ាងណាក៏ដោយនៅតែមានការងារជាច្រើនដែលត្រូវធ្វើមុនពេលការប្រកួតបាល់ទាត់ចាប់ផ្តើមលេងនៅទឹកដី Los Blancos ជាពិសេសគួរត្រូវការស្មៅដែលត្រូវដាក់នៅទីលាន។ ផ្នែកខ្លះនៃកន្លែងអង្គុយដែលត្រូវការកែតម្រូវឱ្យបានឆាប់រហ័សបើទោះបីជាផ្នែកទាំងនេះត្រូវបានគេចាត់ទុកថា ជាការតំឡើងតូចតាចក៏ដោយ ព្រោះមានសារៈសំខាន់ចំពោះអ្នកគាំទ្រដែលនឹងអនុញ្ញាតឲ្យចូលទស្សនានាពេលឆាប់ៗនេះ ។
បច្ចុប្បន្នក្រុមកម្មករសាងសង់កីឡដ្ឋានខាងលើកំពុងធ្វើការជិត២៤ម៉ោងក្នុងមួយថ្ងៃដែលមានបុគ្គលិកជាង៨០០នាក់ធ្វើការនៅលើទីលាន និងកន្លែងឈរជើង។ ចំពោះការធានាឱ្យអ្នកគាំទ្រចំនួន៣៥.០០០នាក់អាចចូលទស្សនាការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋានថ្មីនេះមិនមែនជារឿងងាយស្រួលនោះទេ ដោយមានការប្រុងប្រយ័ត្នសុវត្ថិភាពជាច្រើនពិសេសជំងឺរាតត្បាត និងសុវត្ថិភាពសំណង់ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)