ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសបើកដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថាលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ាល់ សំអឿន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ អមដំណើរដោយ លោក គឹង វណ្ណៈ អភិបាលរងខេត្ត លោក អែម សុខា អភិបាលស្រុកថ្មពួក លោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំង៦ឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ៩ក្រុង/ស្រុក ទូទាំងខេត្តបន្ទាយមានជ័យបានដំណើរការចាក់វ៉ាក់សាំងគ្រប់ទាំងអស់ ស្រុកថ្មពួកជាស្រុកចុងក្រោយគេបានដំណើរការចាក់ពីថ្ងៃនេះតាមផែនការ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា បើទោះបីជាបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

ដោយ៖ សិលា


ចែករំលែក៖