ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះពិនិត្យមើលទីតាំងប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ស្អែកនេះ !

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលទីតាំងប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ស្អែកនេះ នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ដោយឡែកកាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និងមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​​ បានប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន​ ៤៤គ្រួសារ​ រស់នៅឃុំ​ផ្ទះរុង ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍​ ទី​ ១៤​ ខែសីហា​ ឆ្នាំ២០២១នេះ​ លលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងលោក ខូយ​ រីដា​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ​ និងប្រគល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ដែលជាជំនួយថវិការបស់សប្បុរសជនកូរ៉េ​ តាមរយៈក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងកូរ៉េ​ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន​ ៤៤គ្រួសារ​ (គ្រួសារនីមួយៗទទួលបាន​ថវិកា ២៥០ដុល្លារអាមេរិក​)​ រស់នៅភូមិចំនួន៨​ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖