ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

   ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក១៩) សូមជម្រាបជូនដល់សាធារណជន ជ្រាបថា( គ.វ.ក-១៩) បាននឹងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលក ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងប្រទេស ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងការមកចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងផុសផុល។ រហូតមកដល់បច្ចុប្បន្ននេះ (គ.វ.ក-១៩) សង្កេតឃើញថា នៅមានប្រជាពលរដ្ឋ និងពលករមួយចំនួនមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយមូលហេតុផ្សេងៗ (ជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការ ធ្វើចត្តាឡីស័ក ស្ត្រីទើបសំរាលកូនរួច និងមូលហេតុផ្សេងៗទៀត)។

(គ.វក-១៩) សូមរំលឹកផងដែរថា តាមរយៈសេចក្ដីជូនដំណឹងលេខ ៥៦៥/២១ គ.វ.ក-១៩ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ គ.វ.ក-១៩ បានរៀបចំទីតាំង នៃមន្ទីរពេទ្យចំនួន២កន្លែង (មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក) សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បងប្អូនទាំងជនជាតិខ្មែរ រួមទាំងពលករ និងជនបរទេស ដែលនៅសេសសល់មិនទាន់បាន ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅ តាមបណ្តាខេត្តនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ទៅជាមួយនូវអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ (គ.វ.ក-១៩) សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករមានអាយុចាប់ពី១៨ឆ្នាំឡើង ទាំងអស់ ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា ស្របពេលជាមួយរដ្ឋបាលរាជធានី-ខេត្ត កំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបងប្អូនកំពុងរស់នៅ ឬមកកាន់( គ.វ.ក-១៩) ដើម្បីមានលទ្ធភាពពិនិត្យ និងដោះស្រាយទៅ តាមស្ថានភាពជាក់ស្ដែង តាមរយៈលេខទូរស័ព្ទខាងក្រោម៖

ដោយ៖ សិលា


ចែករំលែក៖