ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាចារ្យ ម្នាក់ប្រចាំនៅទីសក្ការៈ ព្រះ​​អង្គ​ដងកើ​​ វិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពី ​អ្នកជំងឺកូវីដ-១៩ ​បំប្លែងថ្មី Delta បានទៅកាន់ទីតាំងខាងលើនេះ!

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា កូវីដ-១៩ និងវីរុស បំប្លែងថ្មី ដែលតា (Delta) មាននៅគ្រប់ទីកន្លែង និយាយរួមទាំង ២៥រាជធានី-ខេត្ត នៅសល់តែបីខេត្តប៉ុណ្ណោះ ដែលមិនទាន់មានរោគសញ្ញាវីរុស បំប្លែងថ្មី ដែលតា (Delta)។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចវ៉ាក់សាំង covid-19 ទូទាំងប្រទេស។

បើតាមការបញ្ជាក់ពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ខណៈពេលនេះ លោកតាអាចារ្យ ម្នាក់ប្រចាំនៅទីសក្ការៈ ព្រះ​​អង្គ​ដងកើ​​ វិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពី ​អ្នកជំងឹកូវីដ-១៩ ​បំប្លែងថ្មី Delta បានទៅកាន់ទីតាំងខាងលើនេះ!

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ទីសក្ការៈព្រះ​​អង្គ​ដងកើ ។ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅជិតបំផុត!

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៣ ខែសីហា​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៥៩៨នាក់ទៀត ជាសះស្បើយ ៦៨២នាក់ និងស្លាប់​ ១២នាក់៖

– ករណីឆ្លងសហគមន៍ ៤១១នាក់

– អ្នកដំណើរពីបរទេស ១៨៧នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 84,860 នាក់

– អ្នកជាសះស្បើយ= 79,654 នាក់

– អ្នកស្លាប់= 1,666 នាក់ ៕

ដោយ៖ សិលា


ចែករំលែក៖