ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនឆ្លងកាត់ខេត្តសៀមរាប បន្តអនុវត្តវិធានការរបស់ខេត្តដោយត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែន QR-Code ទប់ស្កាត់កូវីដ-១៩ នៅចំណុចព្រំប្រទល់ខេត្ត !

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមបញ្ជាក់ជូនបងប្អូនធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្រខេត្តសៀមរាបបាន ប៉ុន្តែសូមបងប្អូនបន្តអនុវត្តវិធានការរបស់ខេត្តដោយត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែន QR-Code ទប់ស្កាត់កូវីដ-១៩ នៅចំណុចព្រំប្រទល់ខេត្ត។រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា , ដើម្បីបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ រដ្ឋបាលខេត្ត បានរៀបចំឱ្យចុះឈ្មោះមុនពេលធ្វើដំណើរមកដល់គោលដៅត្រួតពិនិត្យ តាមរយៈ srprovince.com/login ។មួយវិញទៀត សូមបងប្អូនចូលរួមគោរពបម្រាមគោចរដែលអនុវត្តនៅម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១៕

ដោយ៖ សិលា


ចែករំលែក៖