ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានរៀបចំពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង (Vaccine Astrazeneca) ដូសជំរុញ ឬដូសទី៣ ជូនកងកម្លាំងនៃស្នងការនគរបាលខេត្តកណ្តាល និងក្រុមគ្រួសារ !

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានរៀបចំពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង (Vaccine Astrazeneca) ដូសជំរុញ ឬដូសទី៣ ហើយលោកប្រធានមន្ទីរពេទ្យ បានចាត់តាំងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជ័យជំនះ មកចាក់ជូនកងកម្លាំងនៃស្នងការនគរបាលខេត្តកណ្តាល និងក្រុមគ្រួសារ សរុបចំនួន ៣១ការិយាល័យ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត ក្នុងនោះបានបែងចែកជាពីរគឺ (ពេលព្រឹក និងពេលរសៀល) រួមមាន៖

សូមបញ្ជាក់ថា ,នៅពេលព្រឹក សរុបកម្លាំង ៣៦៨នាក់
១-ផែនការងារធនធានមនុស្ស
២-ផែនសេនាធិការ
៣-ផែនការងារអត្តសញ្ញាណកម្ម
៤-ផែនការគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ
៥-ផែនការងារនគរបាលព្រហ្មទណ្ឌ
៦-ផែនប្រឆាំងបទល្មើស
សរុប ១៧ការិយាល័យចំណុះ។

នៅពេលរសៀល សរុបកម្លាំង ២៨៤នាក់
១-ផែនការងារសណ្តាប់ធ្នាប់
២-ផែនការងារប្រឆាំងគ្រឿងញៀន
៣-ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយ៉េនឌ័រ
៤-ផែនការងារសន្តិសុខ
៥-ផែនការងារអន្តោប្រវេសន៍
៦-ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
សរុប ១៤ការិយាល័យចំណុះ និង០១ផ្នែកបេតិកភ័ណ្ឌ៕

ដោយ៖ សិលា


ចែករំលែក៖