កាលពីយប់ថ្ងៃទី១៤ ខែសីហា មានការរញ្ជួយដីកម្រិត ៧,៤រុិចទ័រ នៅតំបន់ភាគខាងលិចប្រទេសហៃទី សម្លាប់មនុស្ស៣០៤នាក់។ ក្រៅពីនេះក៏មានអ្នករងរបួសជាង ១៨០០នាកនិងបាត់ខ្លួនជាច្រើននាក់ កប់ក្នុងគំនរអគារបាក់បែក។
ការរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ មានចម្ងាយពី
រដ្ឋធានីព័រ អូ ប្រាំង (Port Au Prince) ប្រទេសហៃទីប្រមាណ១៥០ គីឡូម៉ែត្រ នៅភាគខាងលិចដែលជាតំបន់ធ្លាប់រងការបំផ្លាញដោយគ្រោះរញ្ជួញជួយដីទ្រង់ទ្រាយធំបំផុតនៅក្នុងឆ្នាំ២០១០។
មន្ទីរពេទ្យនៅក្នុងតំបន់សាំង អង់ទាន់ (Saint Antoine) ក្នុងទីក្រុង Jeremie ជិតកន្លែងរងគ្រោះដោយការរញ្ជួយដី មានអ្នកជំងឺពេញទាំងអស់ដោយត្រូវសង់តង់ព្យាបាលជាបណ្តោះអាសន្នដល់អ្នករបួសស្រាលនៅទីធ្លាមន្ទីរពេទ្យ។
នាយករដ្ឋមន្ត្រីហៃទី លោកអារីយ៉ែល ហង់រី (Ariel Henry)បានប្រកាសអាសន្ន រយៈពេល ១ខែក្រោយការរញ្ជួយដីខាងលើ ។ រដ្ឋាភិបាលបានផ្តល់ជំនួយបន្ទាន់ជាគ្រឿងបរិក្ខារពេទ្យនិងក្រុមគ្រូពេទ្យទៅជួយដល់តំបន់រងគ្រោះ។
ប្រទេសជាច្រើនបានចូលរួមរំលែកទុក្ខដល់ប្រទេសហៃទី និងសន្យាជួយដល់ប្រទេសនេះដើម្បីដោះស្រាយវិបត្តិ។ ប្រធានាធិបតីអាមេរិកលោកបៃឌិន បានប្រកាសថា អាមេរិកនិឹងជួយដល់ប្រទេសនេះ ដោះស្រាយវិបត្តិនៅចំពោះមុខ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីកាណាដា បានចូលរួមរំលែកទុក្ខដល់ពលរដ្ឋហៃទី និងសន្យាជួយដល់ប្រទេសនេះផងដែរ។
ចំណែក នាយករដ្ឋមន្ត្រីហៃទីក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ជំនួយជាបន្ទាន់ដល់ប្រទេសរបស់លោក ដោយសារតែការខូចខាតយ៉ាងខ្លាំងដោយការរញ្ជួយដី៕
ដោយ៖ធីរីណា(ប្រភព៖baogiaothong.vn)