ព័ត៌មានទាន់ហេតុការណ៍៖

ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបាននាំយកទៅវេរប្រគេនជូនវត្តក្នុងស្រុកមេមត់ និងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំចំនួន០៦វត្ត

ចែករំលែក៖

ខេតត្បូងឃ្មុំ ៖ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រះសង្ឃនៅតាមទីអារាមមិនអាចនិមន្តបិណ្ឌបាតបាន ហើយប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចសព្វដងនោះ ដែលជាហេតុធ្វើឲ្យតាមទីអារាមមួយចំនួនធំតាមបណ្តាខេត្តនានាកំពុងប្រឈមនឹងការខ្វះខាតនោះ ទើបនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២១នេះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន ជាតំណាងរួមជាមួយក្រុមការងារ បាននាំយក ទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាវេរប្រគេនព្រះសង្ឃនៅតាមវត្តចំនួន០៦ ស្ថិតនៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំ ។

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា រដ្ឋាភិបាលកម្ពុជាស្ថិតក្រោម ការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សូមអោយប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ ដូចជាការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមានមនុស្សជួបជុំគ្នាច្រើន ។ លោកបានបន្ថែមថា បើមានបងប្អូន កូន ចៅដែលទើបមកពីបរទេសត្រូវបញ្ជូនពួកគាត់ដាក់ដាច់ដោយឡែករយៈ ១៤ថ្ងៃសិន មុនអោយចូលរស់នៅជាមួយគ្នា   បណ្តាវត្តទាំង ០៥ក្នុងស្រុកពញាក្រែកមានដូចជា៖

១-វត្តសិរីសុខារាម ក្នុងភូមិសិរីសុខា ឃុំក្រែក ស្រុកពញាក្រែក

២-វត្តបទុមព្រឹក្សា ក្នុងភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុងស្រុកពញាក្រែក

៣-វត្តមង្គលនិវេស្សន៍ ក្នុងភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក

៤-វត្តរើល ក្នុងភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក 

៥-វត្តសាមគ្គីសុខារាម ក្នុងភូមិច្រករំដេង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក 

និងមួយវត្តទៀតស្ថិតក្នុងស្រុកមេមត់៖

០១-វត្តបុព្វសុវណ្ណារាម ក្នុងភូមិដារ ឃុំដារ ស្រុកមេមត់

ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន: 

១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ

២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង

៣-មី ចំនួន ១០កេសធំ

៤-ភេសជ្ជៈ Carabao ៣កេស

៥-ត្រីងៀត ១០ គីឡូ

៦-សាច់ក្រក់ ១០ គីឡូ

៧-សាច់ជ្រូកផាត់ ១០ គីឡូ

៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង 

៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច 

១០-តែ ២គីឡូ

១១-ស្ករស ២៥ គីឡូ

១២-អំបិល ២៥ គីឡូ

១៣-ប៊ីចេង ១០ គីឡូ

១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប 

១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប

១៦-សាប៊ូដុំ ៣០ដុំ

១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត

១៨-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប

១៩-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប

២០-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់

២១-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ

២២-ដបដាក់អាល់កុល 500ml ៤ដប 

២៣-ដបសម្រាប់អាល់កុល ១០ដប

២៤-ស្លាដក់ ១៤៣អង្គ

២៥-ទៀនវស្សា ០១គូរក្នុងមួយវត្ត

២៦-ថវិកា ២លានរៀលក្នុងមួយវត្ត ។ 

ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៦៥នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា: 

១-ខោអាវ ០១ ឈុត

២-ក្រម៉ា ចំនួន ០១

៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត

៤-សាប៊ូ ០១ដុំ 

៥-ថ្នាំពេទ្យ ០១ប្រអប់

៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច 

៧-ម៉ាស់ ១០ ម៉ាស់

៨-សារ៉ុង ០១ 

៩-ប្រេងកូឡា ០១ដប 

១០-ប្រេងខ្យល់ ០១ ដប៕


ដោយ ៖ សិលា


ចែករំលែក៖