ព័ត៌មានទាន់ហេតុការណ៍៖

ការបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង , បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាម នៃសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ នឹងត្រូវកសាង សំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ !

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។សូមបញ្ជាក់ថា, បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាម នៃសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ នឹងត្រូវកសាង សំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអនុភាពអនុវត្តបន្ត រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖