ខេត្តកំពង់ធំ ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៧៥នាក់ ជាសះស្បើយចំនួន ០២នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ-១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះដែរ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់ ស្រី ០២នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនេះ ដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរអ្នកជំងឺកូវីដ-១៩ ចំនួន ០១នាក់ បានទទួលមរណភាព ដោយឡែក ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានពិនិត្យសំណាកសព និងរកឃើញ វិជ្ជមានចំនួន ០១នាក់។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២.៨៦៨នាក់ ស្រី ១.៦១០នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១.៧០៧នាក់ ស្រី ៩៦៥នាក់ ស្លាប់ចំនួន ៨៥នាក់ ស្រី ៤៨នាក់ និងកំពុងសម្រាក ព្យាបាលចំនួន ១.០៧៦នាក់ ស្រី ៥៩៧នាក់។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ សិលា