ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានទទួលជ័យជម្នះទៅលើក្រុមអតីតម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Manchester City ក្នុងលទ្ធផល១ទល់០ ក្នុងថ្ងៃប្រកួតបើកឆាកដំបូងរវាងក្រុមទាំង២ក្នុងរដូវកាលថ្មី២០២១-២០២២។
១គ្រាប់របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur រកបានដោយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min នៅនាទីទី៥០ ក្នុងតង់ទី២តាមរយៈការបញ្ជូនបាល់ឲ្យពីកីឡាករ Bergwijn ។ ១គ្រាប់នេះគឺជាគ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ Tottenham ដែលធ្វើឲ្យពួកគេទទួលបាន៣ពិន្ទុក្នុងថ្ងៃបើកឆាករដូវកាលថ្មីនេះ។
ការប្រកួតកាលពីរាត្រីថ្ងៃទី១៥ សីហាម្សិលមិញគឺមិនមានវត្តមានខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ដោយសារមានបញ្ហារបួស ប៉ុន្តែក្រុម Tottenham Hotspur នៅតែទទួលបានជ័យជម្នះដ៏អស្ចារ្យលើក្រុម Manchester City ក្នុងកម្រិតមួយដែលផ្តោតអារម្មណ៍យ៉ាងខ្លាំងរបស់អ្នកគាំទ្រជិត៦ម៉ឺននាក់ក្នុងកីឡដ្ឋានរបស់ក្រុមម្ចាស់ផ្ទះ Tottenham។
អ្នកគាំទ្ររបស់ក្រុម Manchester City បានបាញ់កាំភ្លើងធំនៅក្នុងការប្រកួតជាសាធារណៈដើម្បីបង្ហាញពីបេះដូង និងគំនិតរបស់ Kane ក៏ដូចជាការចំអកឱ្យសមភាគី Spurs របស់ពួកគេក្នុងរយៈពេលតែប៉ុន្មានវិនាទីនៃការប្រកួតចាប់ផ្តើមដោយមានសំលេងស្រែកយ៉ាងខ្លាំងថា “ Harry Kane គាត់ចង់ទៅមេឃខៀវ” ។
ការទទួលបានជ័យជម្នះរបស់ក្រុម Spurs នេះគឺជាជ័យជម្នះដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Nuno Espirito Santo ក្នុងក្របខ័ណ្ឌ Premier League ផងដែរ។ អ្វីដែលហួសចិត្តនោះគឺលោក Pep Guardiolaដែលធ្លាប់សំដៅលើ Spurs ថា ជា “ក្រុមរបស់ Harry Kane” ប៉ុន្តែពេលនេះអវត្តមាន Kane ក៏ក្រុមនេះទទួលបានជ័យជម្នះដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)