ភ្នំពេញ៖ សូមបញ្ជាក់ថា, បន្ទាប់ពីទទួលបានការ(Comment) ពីប្រជាពលរដ្ឋចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម គឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់កម្លាំងប៉ុស្តិ៍ចុះដល់ទីតាំងដើម្បីដោះស្រាយបញ្ហាភ្លាម ជូនប្រជាពលរដ្ឋ និងបំបាត់ភាពសេពសារធាតុញៀនអនាធិបតេយ្យទាំងនេះ ។
សូមជម្រាបជូនថា, ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែសីហា វេលាម៉ោង ០៨:២៥នាទីយប់ បន្ទាប់ពីទទួលបានការ(Comment) ពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យ និងអន្តរាគមន៍ ទីតាំងសង់ខ្ទមអាណាធិបតេយ្យនៅមាត់ប្រឡាយភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលក្រុមក្មេងស្ទាវសង់សម្រាប់ធ្វើជាកន្លែងប្រើប្រាស់សារធាតុញៀន និងពេលយប់ធ្វេីសកម្មភាពលួចនៅពាក់កណ្តាលយប់ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាងបានចុះដល់ទីតាំងភ្លាម ដើម្បីធ្វើការណែនាំអប់រំ និងឲ្យក្រុមក្មេងទាំងនោះរុះរើចេញពីតាំងនោះភ្លាមផងដែរ ៕
ដោយ៖ សិលា