ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានប្រារព្ធធ្វើឡើង
តាមប្រពន្ធ័Zoom ក្រោម អធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ ដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងវត្តមាន លោកបណ្ឌិត ថោង ខុន អនុប្រធាន អចិន្ដ្រៃយ៍ CAMSOC លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាសមាជិក CAMSOC រួមទាំងថ្នាក់ ដឹកនាំជាន់ខ្ពស់ក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំ រាជ ធានី-ខេត្ត ព្រមជាមួយ ប្រធាន អនុប្រធានសហពន្ធ័កីឡាជាតិ ទាំង ៤០ចូលរួមផងដែរ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលលោកអគ្គនាយកក៏មានវត្តមាននៅក្នុងសន្និបាតនេះផងដែរ។
សូមបញ្ជាក់ថា, សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៏លេីកឡេីងថា ការប្រារព្ធសន្និបាត នាឱកាសនេះ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីអ្នកចូលរួមពាក់ពន្ធ័ទាំងអស់ ដែលជា ការរួមចំណែកបន្តរៀបចំផែនការសមកម្មភាពការងារឆមាសទី ២ ឆ្នាំ២០២១ បានកាន់តែល្អ ប្រសេីរឡេីងបន្ថែមទៀត ដេីម្បីឆ្ពោះទៅធ្វេីជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ២០២៣ តាមការ គ្រោង ទុករបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
សម្តេចប្រធានណៈកម្មាធិការជាតិ CAMSOCបានគួសបញ្ជាក់ថា ចាប់ពីថ្ងៃដែលប្រារព្ធ សន្និបាតនេះ រហូតដល់ថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ធ្វេីជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ី ហ្គេម និង អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅសល់តែ ៦២៦ ថ្ងៃទៀតទេ ដូច្នេះ គ្រប់ផ្នែក គ្រប់ ជំនាញ ពាក់ពន្ធ័ទាំងអស់ ត្រូវតែរួមគ្នារត់អោយទាន់សភាពការណ៏ជាក់ស្តែង ដោយប្រេី សមត្ថភាពតាមជំនាញនីមួយៗ អោយអស់លទ្ធភាពដែលយេីងមាន។
លោក វ៉ាត់ ចំរេីន អគ្គលេខាធិការគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣បាន បញ្ជាក់ពីរបាយការណ៏លេីកឡេីង ជម្រាបជូនពីទីតាំងចំនួន ៦ តំបន់ ដេីម្បីត្រៀមរៀបចំទីលានហ្វឹកហាត់ និងការប្រកួត នៅឆ្នាំ២០២៣នៅតំបន់ រាជធានីភ្នំពេញ រួមមាន ពហុកីឡាដ្ឋានមរតកតេជោ ពហុកីឡាដ្ឋានជាតិអូឡាំពិក កីឡាដ្ឋានកងយោធពល ខេមរ:ភូមិន្ទ មជ្ឍមណ្ឌលសន្និបាត និងពិព័ណ៌អន្តរជាតិ ជ្រោយចង្វារ មជ្ឍមណ្ឌលហ្វឹកហាត់ ការ៉ាត់តេ សកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌលកីឡា CCC សម្រាប់កីឡាជិះសេះ ។ តំបន់ សៀមរាបអង្គរ សម្រាប់កីឡាប្រណាំងកង់ ខេត្តព្រះសីហនុ សម្រាប់កីឡា ប្រណាំងទូកក្តោង ម៉ូតូទឹក និងបាញ់កាំភ្លេីង។ តំបន់ ខេត្តកែប សម្រាប់កីឡា ទ្រីយ៉ាថ្លុង ។ តំបន់ ខេត្តកំពត សម្រាប់កីឡា ទូកប្រពៃណី និង ទូកអន្តរជាតិ ។ តំបន់ខេត្តកំពង់ស្ពឺ គីរីរម្យ សម្រាប់កីឡា ប្រណាំងសេះ ចម្ងាយឆ្ងាយ ។ សម្រាប់កីឡាបាល់ទាត់ បានជ្រេីរេីសទីលានមួយចំនួន ផ្សេងទៀតដែលមានស្តង់ដាត្រឹមត្រូវក្រៅពីកីឡាដ្ឋានជាតិ៕
ប្រភព: សម្រួលពី (ទទក)