ក្រុមយក្ស Bayern Munich បានឈ្នះពានរង្វាន់អាល្លឺមង់ Super Cup ឬ German Super Cup ជាលើកទី៩ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះBorussia Dortmund ក្នុងលទ្ធផល៣ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីជួយឲ្យក្រុមរបស់ខ្លួនរក្សាពានរង្វាន់ German Super Cup ជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម BorussiaDortmund ។
Lewandowski បានធ្វើឱ្យ Bayern Munich នាំមុខមុនក្នុងតង់ទី១ នាទីទី៤១ មុនពេលកីឡាករ Thomas Muller បន្ថែម១គ្រាប់ទៀតបន្ទាប់ពីការចាប់ផ្តើមប្រកួតតង់ទី២ នៅនាទីទី៤៩។
ចំណែកក្រុម Borussia Dortmund រកបាន១គ្រាប់សងវិញ ដោយកីឡាករ Marco Reus សម្រាប់ម្ចាស់ផ្ទះនៅកីឡដ្ឋាន Signal Iduna Park នៅនាទីទី៦៤។ ប៉ុន្តែខ្សែប្រយុទ្ធ Lewandowski បានស្តារការនាំមុខ២គ្រាប់នៅ១០នាទីក្រោយមកជាមួយនឹងការវាយបកនៅនាទីទី៧៤ ប្រឆាំងនឹងអតីតក្លិបរបស់គាត់។
កីឡាករអន្តរជាតិប៉ូឡូញ Lewandowski រូបនេះបានចំណាយពេល៤ឆ្នាំនៅក្លិប Dortmund ចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ពានរង្វាន់ German Super Cup គឺជាការប្រកួតប្រជែងរវាងក្រុមជើងឯកនៃក្របខ័ណ្ឌ Bundesliga ដែលក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich បានឈ្នះជាលើកទី៩ជាប់ៗគ្នា និងម្ចាស់ជើងឯក DFB-Pokal ឬអាល្លឺម៉ង់ Cup ដែលមានក្រុម Dortmund ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)