ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្រមូលផ្តុំគ្នាជាង៣០០នាក់នៅក្រុងដូនកែវ ខេត្តតាកែវ ,មេការក្រុមហ៊ុន Unicity ៦នាក់ត្រូវតុលាការចេញដីកាឃុំខ្លួន នៅពន្ធនាគារ, មេការស្ត្រីម្នាក់នៅក្រៅឃុំ ខណ:កូនខ្ចី !

ចែករំលែក៖

      ខេត្តតាកែវ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនមេការ ក្រុមហ៊ុន Unicity ចំនួន៦នាក់ដាក់ពន្ធនាគារជា បណ្តោះអាសន្ន បន្ទាប់ពីពួកគេបានដឹកនាំមនុស្ស ប្រមូលផ្ដុំគ្នាចំនួនប្រមាណចំនួន ៣៨៦នាក់ ដោយគ្មាន ច្បាប់ការអនុញ្ញាតពីអាជ្ញាធរ ជាពិសេសការ ប្រមូលផ្ដុំមនុស្សរាប់រយនាក់នេះបានផ្គើមទៅនឹង បម្រាមរបស់រាជរដ្ឋាភិបាល នាពេលប្រទេសជាតិ កំពុងផ្ទុះការីករាលដាលជំងឺកូវីដ-១៩ ដោយមិនបានគោរពតាមវិធានសុខាភិបាល ដូចជាគម្លាតសុវត្ថិភាពសង្គមជាដើម ក្នុងការបង្រៀនអំពីផលិតផលចំណីអាហារបំប៉ន។
សូមរំលឹកថា, ពាក់ព័ន្ធនឹងផលិតផលអាហារបំប៉នរបស់ក្រុមហ៊ុន ខាងលើ មានបុគ្គលិកមួយចំនួនដែលបានបោកប្រាស់ប្រជាពលរដ្ឋត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន។
ដោយឡែកករណីនៅខេត្តតាកែវដែលប្រមូលក្នុងថ្ងៃនេះ បានប្រព្រឹត្តឡើង កាលពី ថ្ងៃទី១៥ ខែសីហា កន្លងទៅនេះ នៅទីតាំងបុរីរស្មី ស្ថិតនៅក្នុង សង្កាត់រកាក្នុង ក្រុងដូនកែវ ។

លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ បានអោយអ្នកសារព័ត៌មានដឹងថា« ចៅក្រមស៊ើប សួរសាលាដំបូងខេត្តតាកែវបាន សម្រេចឃុំ ខ្លួនជនសង្ស័យមេការក្រុមហ៊ុន Unicity ចំនួន៦នាក់ ក្នុងចំណោម០៧នាក់ ដោយម្នាក់ ទៀត ជាស្រ្តីមិនត្រូវបានឃុំខ្លួននោះទ ដោយសារតែគាត់កូនខ្ចី»។

លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានអោយដឹងផងដែរថា, ជនសង្ស័យ០៧នាក់ ដែលជាមេការក្រុមហ៊ុន Unicity ត្រូវបានតំណាងអយ្យការធ្វើការចោទ ប្រកាន់តាមច្បាប់ស្ដីពី « វិធានការទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាច សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតតាមមាត្រាទី១១»។
សូមបញ្ជាក់ជូនថា, បើយោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លង រីករាលដាលជំងឺ កូវីដ១៩ និងជំងឺឆ្លងកាច សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត មាត្រា១១ បានចែងថា ៖ ««អំពើរារាំងដល់ ការអនុវត្តន៍វិធានការ ឬបង្កឧបសគ្គដោយចេតនា ដល់ រអនុវវត្តន៍វិធានការដែលបានដាក់ចេញស្រប តាមច្បាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ ចាប់ពី២លានរៀលទៅ១០លានរៀល ។

បើករណីខាងលើ បណ្តាលឱ្យមានការចម្លង ជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធ នាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជា ប្រាក់ពី៥លានរៀលទៅ ២០លានរៀល»។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តែងតែបានក្រើនរំលឹកក្នុងករណីរឿងនេះជាញឹកញាប់នៅលើហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមអនុវត្តច្បាប់ឲ្យបានគ្រប់គ្នា ជាពិសេសជៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
គួរំលឹកផងដែរថា សមត្ថកិច្ចខេត្តតាកែវ នៅយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះបានធ្វើ ការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ៣៨៦នាក់ ដែលមកពីខេត្តផ្សេងៗគ្នាក្នុងនោះក៏ មានមេការចំនួន ៧នាក់ នៅចំណុចបុរីរស្មីនៅ ចំនុចខាងលើ ហើយបានលួចមកប្រមូលផ្តុំគ្នា មក សិក្សាវគ្គរៀនសូត្រផ្នែកអាហារបំប៉នសុខភាព របស់ក្រុមហ៊ុន Unicity ។ ពិសេសសូម្បីតែការបង្រៀននេះក៏គេបានរៀបចំឲ្យមានការស្លៀកពាក់ឯកសណ្ឋាន ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋទុកចិត្ត ប៉ុន្តែភាគច្រើនគឺជាអំពើបោកប្រាស់ដល់ប្រជាពលរដ្ឋតៗគ្នា តាមរយៈការលក់ផលិតផលអាហារបំប៉ននេះ។
រហូតមកដល់ថ្ងៃនេះ សិក្ខាមវគ្គសិក្សារៀនសូត្រ ផ្នែកបំប៉នសុខភាពរបស់ក្រុមហ៊ុន Unicity ទាំង៣៨៦នាក់ ដែលមកពីបណ្តាលខេត្តផ្សេងៗ ត្រូវបានអាជ្ញាធខេត្តតាកែវបានទាក់ទងដល់ អាជ្ញាធរខេត្តរបស់ពួកគេយករថយន្តមកដឹក នៅសល់អាជ្ញាធរខេត្តតាកែវបានយករថយន្តដឹក ជញ្ជូនអោយត្រឡប់ទៅស្រុកវិញ ដោយឡែក មេការ៧នាក់ត្រូវបានបញ្ជូនទៅតុលាការៗ សម្រេចឃុំខ្លួន៦នាក់ និងដោះលែងម្នាក់អោយ នៅក្រៅឃុំតែក្រោមការតាមដានរបស់តុលាការដដែល។
សូមជម្រាបជូនថា, ពេលដែលកម្លាំងចម្រុះចុះទៅឡោមព័ទ្ធ កន្លែងទីតាំងដែលបានប្រមូលផ្ដុំគ្នាបង្រៀនពីផលិតផលអាហារបំប៉ន នៅក្រុងដូនកែវ ខេត្តតាកែវ គឃ្លើននឹងច្បាប់ ភ្លាមភ្លាមមនុស្សសមត្ថកិច្ចនិងអាជ្ញាធរ បានឲ្យមន្ត្រីជំនាញសុខាភិបាលចុះមកយកសំណាក ជាលទ្ធផលគឺមានមនុស្សពីរនាក់វិជ្ជមានកូវីដ-១៩

ដោយ៖ សិលា


ចែករំលែក៖