ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទី Thibaut Courtois បន្តកុងត្រាថ្មីនៅ Real Madrid ដល់ឆ្នាំ២០២៦

ចែករំលែក៖

អ្នកចាំទីអន្តរជាតិបែលហ្ស៊ិក Thibaut Courtois បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំថ្មីនៅឯក្លិប Real Madrid ដោយបន្តស្នាក់នៅកីឡដ្ឋាន Bernabeu រហូតដល់ខែមិថុនា ឆ្នាំ២០២៦។

Courtois មានវ័យ២៩ឆ្នាំបាននៅជាមួយក្លិបអេស្ប៉ាញ Real Madrid តាំងពីឆ្នាំ២០១៨ នៅពេលដែលគាត់បានផ្ទេរមកពី Chelsea ក្នុងតម្លៃខ្លួន៣៥លានផោន។ ឥឡូវនេះគាត់បានកំណត់គោលដៅប្រាក់ច្រើនជាមួយ Real Madird បន្ទាប់ពីប្តេជ្ញាអនាគតរបស់គាត់។

Courtois បានសរសេរនៅលើបណ្តាញទំនាក់ទំនងររបស់គាត់ថា “នេះនឹងក្លាយជារដូវកាលទី៤របស់ខ្ញុំនៅក្លិបក្នុងក្តីសុបិនរបស់ខ្ញុំ។វាជាកិត្តិយសណាស់ដែលមានឱកាសលេងសម្រាប់ពានរង្វាន់ទាំងអស់នេះ។ ខ្ញុំសង្ឃឹមថានឹងរក្សា និងធ្វើឱ្យលើសកម្រិតដែលខ្ញុំបានឈានដល់រដូវកាលមុន” ។

Courtois ដែលបានលេងការប្រកួត La Liga លើកទី១០០របស់គាត់សម្រាប់ Real Madird ក្នុងជ័យជម្នះ ៤-១ លើក្រុម Alaves កាលពីថ្ងៃសៅរ៍បានបន្ថែមថា “ការពន្យារពេលនេះគឺជារង្វាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ វាបានលើកទឹកចិត្តខ្ញុំឱ្យខិតខំប្រឹងប្រែង និងផ្តល់អ្វីគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាពសម្រាប់ក្លិបនៅលើពិភពលោកមួយនេះ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖