ព័ត៌មានទាន់ហេតុការណ៍៖

Harry Kane ខកខានការបង្ហាញខ្លួនឲ្យ Tottenham ក្នុងការប្រកួតEuropa Conference League រាត្រីនេះ

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane នឹងមិនលេងឱ្យក្រុម Tottenham ក្នុងការប្រកួតវគ្គជម្រុះ Europa Conference League នៅរាត្រីថ្ងៃព្រហស្បតិ៍នេះទល់នឹងក្រុម Pacos de Ferreira ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៩ សីហា។

ខ្សែប្រយុទ្ធជនជាតិអង់គ្លេសដែលត្រូវបានគេរាយការណ៍ថា​ ចង់ចាកចេញពីក្លិបនោះមិនមែនជាផ្នែកមួយនៃក្រុមដែលបានធ្វើដំណើរទៅកាន់ទឹកដីព័រទុយហ្គាល់កាលពីថ្ងៃពុធសម្រាប់ការប្រកួតជាមួយក្រុម Pacos de Ferreira នោះទេ។

Harry Kane មានវ័យ២៨ឆ្នាំក៏ខកខានជ័យជម្នះ ១-០ កាលពីថ្ងៃអាទិត្យពេលយកឈ្នះក្រុម Manchester City ដែលជាក្រុមកំពុងព្យាយាមទិញគាត់។ គាត់បានត្រឡប់មកហ្វឹកហាត់វិញក្រោយសម្រាកវិស្សមកាលក្រោយព្រឹត្តិការណ៍យូរ៉ូ ២០២០។

គ្រូបង្វឹកលោក Nuno Espirito Santo បាននិយាយថា គាត់កំពុងមានសុខភាពល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។ គាត់នឹងចូលរួមជាមួយក្រុមនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ហើយយើងនឹងធ្វើការសំរេចចិត្តថាតើគាត់អាចជួប Wolves នៅថ្ងៃអាទិត្យឬអត់”

លោក Nuno បានបញ្ជាក់ថា គ្មានជម្រើស១១នាក់ដំបូងដែលបានផ្តួលក្រុម Manchester City នឹងត្រូវជួបជាមួយ Pacos de Ferreira ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុងលីគព័រទុយហ្គាល់កាលពីរដូវកាលមុនទេ លោកថា វាសំខាន់ដែលពួកគេទាំងអស់មានការប្រកួតប្រជែងពិតប្រាកដ។ កីឡាករដែលបានចាប់ផ្តើមការប្រកួតកាលពីថ្ងៃអាទិត្យនឹងមិនចូលរួមឡើយ

សម្រាប់ក្រុមដែលឈ្នះនៃការប្រកួតទាំងពីរជើងក្នុងពានរង្វាន់ខាងលើនឹងត្រូវឡើងទៅវគ្គចែកពូលនៃការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី៣ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖