ព័ត៌មានទាន់ហេតុការណ៍៖

អ្នកល្មើសវិធានការសុខាភិបាល​និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១៨ ខែសីហា មានចំនួន៨៩៣ករណី, ឃាត់ខ្លួន(អប់រំនិងពិន័យ)១,៨៦៧នាក់, (បញ្ជូនទៅតុលាការ)ម្នាក់,​ឃាត់យានយន្ត ៩៨៧គ្រឿង​ និងពិន័យជាប្រាក់ចំនួន ១៧,៥០០,០០០រៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ​២០២១​។

លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ​ខែសីហាម្សិលមិញនេះ​ មានដូចខាងក្រោម​៖
កាអនុវត្តវិធានការច្បាប់មានចំនួន៨៩៣ ករណី ៖
១-ឃាត់ខ្លួន (អប់រំ និងពិន័យ)ចំនួន ១,៨៦៧នាក់ (បញ្ជូនទៅតុលាការ)១នាក់
២-ឃាត់យានយន្តចំនួន៩៨៧គ្រឿង
៣-ពិន័យជាប្រាក់ចំនួន១៧,៥០០,០០០រៀល។

សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​ ចូលរួមអនុវត្តបម្រាមគោចរបន្តរយ:ពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ( ចាប់ពីម៉ោង ១០:០០នាទីយប់ ដល់ម៉ោង ៣:០០ទៀបភ្លឺ ) និងអនុវត្តនូវវិធានការរដ្ឋបាលចំពោះទីតាំងអាជីវកម្មដែលមានហានិភ័យខ្ពស់ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា ២០២១ ។គួរបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​នៅកម្ពុជា​នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៥,២៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ៖ សហការី


ចែករំលែក៖