ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ពីគម្លាតមិនទាន់គ្រប់ពី៦ទៅ៨ខែ តើគាត់អាចចាក់ដូសទី៣ បានឬទេ【ខុសពីការណែនាំរបស់ក្រសួងសុខាភិបាលដែរទេ?】

ចែករំលែក៖

ភ្នំពេញ៖ សារលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា, មានប្រជាពលរដ្ឋឆ្ងល់ថា ,ចុះបើមានដាក់គម្លាតចន្លោះពី ៦ខែ ទៅ ៨ខែ បន្ទាប់ពីដូសទី១ ប៉ុន្តែឥឡូវអ្នកខ្លះគាត់មិនទាន់គ្រប់ទេ ! គាត់ចាក់បានឬមិនបាន ? កន្លែងនេះខ្ញុំសុំអនុញ្ញាតជម្រាបជូនថា, ការការសិក្សាវាមានហើយ ក៏ប៉ុន្តែពេលខ្លះចន្លោះប្រហោងក៏វាមានដែរ យើងមិនអាចធានាទៅ 100% ថាអានេះវាទៅជាអញ្ចេះ អានេះទៅជាអញ្ចុះទេ ! ពីព្រោះនេះជារឿងថ្មីដែលយើងត្រូវរៀនសូត្រទាំងអស់គ្នា ថាអ្វី ដែលសំខាន់សម្រាប់យើងទាំងអស់គ្នា គឺស្អី ? គឺការពារសិរីរាង្គរបស់យើងឲ្យបានមាំទាំ ហើយនៅក្នុងបរិបទ ដែលវីរុសដែលតា(Delta)កំពុងចរាចរណ៍ ។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា, បើអញ្ចឹង ,បើយើងបកមកវិញថា “តើបើខ្វះចាក់បានដែរឬអត់?” ខ្ញុំសុំអនុញ្ញាតជម្រាបជូនថា យើងត្រូវមើលទៅលើថេរវេលានេះការបង្កើតនូវអង់ទីគ័រ(អង់បដិបក្ខ) ។ បើយើងមើលឲ្យឃើញថា, ដូសទី២ អាចមានក្រុមយើងពេលខ្លះអាចខុសក្នុងចន្លោះពី ២សប្តាហ៍ប៉ុណ្ណោះឯង ពីដូសទី១មក ។ ដូច្នេះនៅពេលដែលក្នុងដូសទី ២ចប់ វានឹងចាប់ផ្ដើមបង្កើតនូវអង់ទីគ័រ ។ ប៉ុន្តែការបង្កើតនូវអង់ទីគ័រនេះបាន ប្រសិនបើគ្មានដូសទី១ទេ , ដូសទី២ទេ ក៏មិនអាចមានអង់ទីគ័របានដែរ។ តែបើមានតែដូសទី១ ហើយអត់មានដូសទី២ ក៏មិនអាចបង្កើតអង់ទីគ័របានដែរ។ 

លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន បានលើកឡើងថា , ប៉ុន្តែសម្រាប់វ៉ាក់សាំងមួយចំនួន បើចាក់ត្រឹម១ដូស ចាក់ចូលទៅក្នុងខ្លួនយើង, មានដែរតែ សម្រាប់ការការពារវាមានកម្រិតទាប វាអត់បានដល់ចំនួនដែលគេត្រូវបានកំណត់។ ចំណុចនេះយើងត្រូវមើល ការសិក្សាបង្ហាញទៅ ក្រោយដែលយើងចាក់ទៅ អង់ទីគ័ររបស់យើងនឹងមានការកើនឡើង គឺកើនឡើងពីមួយខែទៅមួយខែ។ ប៉ុន្តែអង់ទីគ័រនេះ ការសិក្សាខ្លះបាននិយាយថា វានឹងចុះថយទៅវិញ អាចអំឡុងខែទី៦ ចឹងហើយ បានជាគេនិយាយថា, អង់ទីគ័ររបស់យើងដែលយើងចាក់ទៅនេះ គឺវាអាចមានការពារខ្លួនយើងបាន ក្នុងចន្លោះពី ៦ខែទៅ១ឆ្នាំ ។

លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា, ខ្ញុំបានឃើញឯកសារខ្លះ គាត់និយាយ១ឆ្នាំ , ឯកសារខ្លះគាត់និយាយ ៦ខែ, ឯកសារខ្លះគាត់និយាយថា ៨ខែ, ។ យើងឃើញហើយសូម្បីតែការសិក្សានេះក៏និយាយខុសគ្នាដែរ អីចឹងហើយបានជាយើងចាប់យកពី ៦ខែ ទៅ១ឆ្នាំ។

ប៉ុន្តែបើយើងមើលអំពីការបង្កើតអង្គទីគ័រ វានឹងអាចពឹងផ្អែកទៅលើកត្តាជាច្រើន អាយុផង, វ័យរបស់យើងក្មេង-ចាស់ផង, ហើយវាទាក់ទងទៅនឹងអ្នកមានជំងឺប្រចាំកាយ ចាំបាច់ត្រូវតែចាក់ហើយ ក៏ប៉ុន្តែសិរីរាង្គរបស់គាត់នៅក្នុងការឆ្លើយតប បង្កើតនូវអង់ទីគ័រវាអត់បានល្អ ដូចអ្នកដែលគេអត់មានជំងឺទេ។ ដូច្នេះយើងកុំធ្វើការប្រៀបធៀបទៅជាមួយនឹងអ្នកដទៃ ដោយគិតថាអ្នកនេះចាក់មានហេតុអ្វីក៏មាន ហើយខ្ញុំចាក់មិនទាន់មាន ? វាខុសគ្នាកន្លែងហ្នឹង! យើងត្រូវទទួលស្គាល់ថាក្នុងក្រុមរបស់យើង គាត់មានបញ្ហាសុខភាពប្រចាំកាយហើយបានចាក់វ៉ាក់សាំង អង់ទីគ័ររបស់គាត់អាចមានការថយចុះក្នុងរយៈពេល ខែទី៤, ខែ៥ , វាចុះ ។ ហើយនេះសម្រាប់អ្នកដែលមិនមានប្រព័ន្ធឆ្លើយតបបានល្អ ។ ដូច្នេះការចាក់វ៉ាក់សាំងនេះប្រសិនបើបងប្អូនយើងផ្អែកទៅលើបរិបទ នៃការរាតត្បាត នៃវីរុសដែលតា(Delta) ដើម្បីសុខភាពរបស់យើង ការខុសត្រូវពេលវេលាបន្តិចបន្តួច តាមយោបល់របស់ខ្ញុំគឺ , (មិនជាបញ្ហាអីទេ), ដូច្នេះសូមបងប្អូនលោកកុំព្រួយបារម្ភ ។ លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា, មានប្រទេសខ្លះ, គេលើកឡើង គេបានចាប់ផ្ដើមដែរ ប៉ុន្តែគេចាក់វ៉ាក់សាំងផ្សេងទេ ដែលខ្ញុំសុំមិននិយាយឈ្មោះវ៉ាក់សាំងទេ, បើមិនអញ្ចឹងទេច្របល់គ្នា, គឺប្រទេសខ្លះគេចាក់គេយក៤ខែទៅ៕

ដោយ៖ សិលា


ចែករំលែក៖