ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៣១៤នាក់ និងអ្នកជំងឺជាសះស្បើយចំនួន ៥៣នាក់។
នៅក្នុងសេចក្ដីជូនដំណឹងខាងលើនេះ បានបញ្ជាក់ថា ចំពោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោម៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។
ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមាន ខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ដោយឡែកចំពោះករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
ខាងក្រោមនេះជាតារាងឈ្មោះអ្នករកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣១៤នាក់ និងអ្នកជំងឺជាសះស្បើយចំនួន ៥៣នាក់៖
ដោយ៖សហការី