ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលេីកិច្ចការងារចាំបាច់មួយចំនួនដូចជា
១-ផ្សព្វផ្សាយផែនការត្រៀមចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) ជូនអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម
២-ត្រៀមលក្ខណៈចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ដែលបានស្មគ្រ័ចិត្តទៅរស់នៅលេីដីសម្បទានសង្គមកិច្ច ខេត្តក្រចេះ
៣-លិទ្ធផលនៃការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៤-ពង្រឹងបន្ថែមការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សារធារណៈ ក្នុងយុទ្ធនាការចាក់វាក់សាំងដល់យុវជនមានអាយុ ១២-១៧ ឆ្នាំ នៅតាមមណ្ឌលចាក់វាក់សាំង ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម
៥-ការត្រៀមរៀបចំគ្រឿងឥស្សរិយយស និងលិខិតសរសេីរ ដល់មន្រ្តីនគរបាលដែលបានចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
៦-ពង្រឹង ណែនាំការចុះអនុវត្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩
៧-បន្ដពង្រឹងបន្ថែមនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធារការ បីកុំ បីការពារ ឲ្យបានខ្ជាប់ខ្ជួនក្នុងអង្គភាព
៨-ពង្រឹងលេីការអនុវត្តការងារជំនាញ ។
កិច្ចប្រជុំនេះដែរប្រព្រឹត្តទៅនៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសមាសភាពចូលរួមមាន៖ លោកស្នងការរងផែនការងារសេនាធិការ ផែនការងារធនធានមនុស្ស ផែនការងារនគរបាលសណ្ដាប់ធ្នាប់ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល លោកនាយការិយាល័យបុគ្គលិក ការិយាល័យសណ្តាប់ធ្នាប់ ការិយាល័យចរាចរណ៍ជើងគោក និងនាយការិយាល័យចរាចរណ៍ជើងទឹក លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ ដោយឡែក លោក-លោកស្រីអធិការរងទទួលផែន(សេនាធិការ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ ភ្ជាប់តាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoomeeting)៕
ដោយ៖ អ្នកប្រមាញ់