ព័ត៌មានទាន់ហេតុការណ៍៖

ជាប់ពន្ធនាគារ១៥ឆ្នាំពីបទរំលោភក្មេងស្រី ចេញមកវិញមិនទាន់បាន១ឆ្នាំផងកូនស្រីបង្កើតចោទពីបទរំលោភសេពសន្ទវៈកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កសាងសំណុំរឿងបញ្ជូន ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនខ្លួនឯងបានសម្រេចរហូតដល់ទៅ៨ដងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែសីហា ឆ្នាំ ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនសង្ស័យជាឪពុកឈ្មោះ ឈុន រី ភេទប្រុសអាយុ ៣៨ឆ្នាំ នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ   ត្រូវបានក្មេងស្រីរងគ្រោះជាកូនបង្កើតឈ្មោះ រ.ន.រ.ត អាយុ១៤ឆ្នាំ បានប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឲ្យចាប់ឃាត់ខ្លួន នៅថ្ងៃទី២០ខែសីហា ឆ្នាំ២០២១ ដោយចោទប្រកាន់ថា ជនសង្ស័យជាឪពុករូបនេះ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ពេលដែលម្តាយនិងយាយមិននៅផ្ទះ រវល់ទៅលេងផ្ទះបងប្អូនមិនបានត្រឡប់មកវិញ  ហើយនាងនៅផ្ទះតែ០២នាក់ឪពុក ពេលនាងកំពុងតែដេកនៅលើគ្រែខាងមុខផ្ទះ ស្រាប់តែឪពុករបស់នាងបានមកចាប់នាងពីលើហើយបិទមាត់និយាយថាកុំស្រែកបើហ៊ានស្រែកនិងប្រាប់ម៉ែ  គាត់នឹងសម្លាប់ចោលមួយពូជរួចក៏ធ្វើសកម្មភាពរំលោភបានសម្រេច ហើយនៅក្នុងអំឡុងខែកក្កដានេះ ជនសង្ស័យជាឪពុកតែងចាប់នាងរំលោភដល់ទៅ៧លើក។នៅថ្ងៃទី៥ ខែសីហាឆ្នាំ ២០២១ គាត់បានធ្វើសកម្មភាពចាប់រំលោភខ្ញុំម្ដងទៀតនៅ ក្រោយផ្ទះកន្លែង ងូតទឹក ។ដោយស៊ូទ្រាំនឹងទង្វើដ៏អាក្រក់របស់ឪពុកនាងមិនបានក៏ប្រាប់ម្តាយរបស់នាងនិងនាំនាងមកប្តឹងនគរបាលឲ្យចាប់ខ្លួន ។

លោកអធិការបញ្ជាក់ថា៖ក្រោយពីឃាត់ខ្លួននិងសួរនាំ ជនសង្ស័យមិនព្រមសារភាពពីទង្វើរបស់ខ្លួនទៅលើក្មេងស្រីរងគ្រោះនោះឡើយ  ដោយអនុវត្តតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានបណ្តឹងពីក្មេងស្រីរងគ្រោះ  ជនសង្ស័យត្រូវបានចាប់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ។

 បញ្ជាក់ថាជនសង្ស័យឈ្មោះឈុន រី ខាងលើនេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទរំលោភលើក្មេងស្រីជាអនីតិជន ហើយទើបចេញពីពន្ធនាគារបានរយៈពេល០១ឆ្នាំ  ត្រូវបានកូនបង្កើតអាយុ១៤ឆ្នាំ ប្តឹងចោទប្រកាន់ពីបទចាប់បង្ខំនាងរំលោភនិងគំរាមសម្លាប់ចោល ប្រសិនបើរឿងនោះបែកធ្លាយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖