ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, រកឃើញវិជ្ជមានកូវីដ១៩ ចំនូន ១២នាក់ ក្នុងចំណោមអ្នកទៅធ្វើតេស្ត ២៤៩នាក់ នៅផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា ! ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅ ផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សានៅថ្ងៃទី២០ និង២១ សីហា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅ ផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា ដែលមានទីតាំងស្ថិតនៅ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនូន ១២នាក់ ក្នុងចំណោមអ្នកទៅធ្វើតេស្ត ២៤៩នាក់។
ផ្សារទាំងមូលត្រូវបិទរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៥ សីហា ឆ្នាំ២០២១ រង់ចាំលទ្ធផលពិសោធន៍រកមេរោគកូវីដ១៩ បំប្លែងថ្មី (Delta)។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបញ្ជាក់ទីតាំងដែលពាក់ពន័្ធករណី (Delta)៖ កន្លែងលក់បបរ, តូបលេខ C01 និង C02, តូបលក់សាច់ជ្រូកប្រភេទ M ចាស់, កន្លែងលក់ផ្លែឈើខាងក្រៅបរិវេណផ្សារប៉ែកខាងលិច, កន្លែងលក់សាច់ជ្រូកនៅម្ខាងផ្លូវខាងលិចផ្សារ ត្រូវបិទខ្ទប់រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី២២សីហា ដល់ ថ្ងៃ១១ កញ្ញា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមមេត្តា តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា! ៕
ដោយ ៖ សិលា