ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះពិនិត្យទីតាំងសាងសង់កន្លែងស្នាក់នៅរបស់កងកម្លាំង អាវុធហត្ថ ការពារមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ ដែលទើបសាងសង់រួច

ចែករំលែក៖

     ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យទីតាំងស្នាក់នៅរបស់កម្លាំងកងរាជអាវុធហត្ថការពារមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ កម្រិតស្រាល ហ៊ុន សែន ខ្លាកូនថ្មី ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា៖ កម្ពុជា ! ថ្ងៃ នេះ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៩៦នាក់ និង អ្នក ជាសះស្បើយ ៥៧៥នាក់ ខណៈ អ្នកជំងឺកូវីដ ស្លាប់ ១៤នាក់។ ចំពោះវីរុសប្រភេទ (Delta)ក៏កំពុងរាតត្បាត ។ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានថា៖ បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានចំនួន ៩៩៩នាក់ (ស្ត្រី ៤៩០នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត៕ 

ដោយ៖ សិលា


ចែករំលែក៖