ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ ដោយគ្រោះថ្នាក់ចរចរណ៍រថយន្ត២គ្រឿងពន្លះគ្នាក្រឡាប់ផ្ងារជើង នៅស្រុកកំពង់សីលា លើកំណាត់ផ្លូវជាតិលេខ៤ !

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាម(ដំណឹងបឋម)បានអោយដឹងថា, មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡេនឌ័រនិងរថយន្តព្រូស បើកបរបញ្ច្រាសទិសគ្នា នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៦-១៥៧ ចំណុចផ្លូវកោង ក្នុងភូមិអូតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅវេលាម៉ោងជិតម៉ោង១២និង០០នាទីថ្ងៃ២២ ខែសីហា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់និង៤ទៀតនាក់រងរបួសធ្ងន់និងស្រាល។

  ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ សង្គ្រោះជនរងគ្រោះនាំអ្នករបួសទៅមន្ទីរពេទ្យ និងដោះស្រាយបន្តតាមនីតិវិធី។ 

សូមជម្រាបជូនផងដែរថា, ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណនៃជនរងគ្រោះដែលបានស្លាប់ និងរងរបួសនៅឡើយទេ ខណៈកំពុងជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ និងសម្រួលចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤។

ចំពោះព័ត៌មានពិស្ដា”កាសែតនគរវត្ត” នឹងជម្រាបជូនបន្ថែមក្រោយទៀត៕

ដោយ ៖ សិលា


ចែករំលែក៖