ព័ត៌មានទាន់ហេតុការណ៍៖

ទាំងយប់ ! សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបភាពជួបជុំជាមួយកូនចៅ ដើម្បីជូនដំណើរចៅប្រុស១រូបត្រៀមចូលមហាវិទ្យាល័យ គឺជាកូនប្រុសច្បងរបស់លោក ហ៊ុន ម៉ានិត !

ចែករំលែក៖

ភ្នំពេញ ៖ កូនជិតពាក់កណ្តាលចៅជាងពាក់កណ្តាលមកជួបជុំដើម្បីជូនដំណើរចៅប្រុសមួយរូបចូលមហាវិទ្យាល័យនាពេល
ដ៍ខ្លីខាងមុខ។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះរូបភាពជួបជុំជាមួយកូនចៅ ដើម្បីជាការជូនដំណើរចៅប្រុស១រូបរបស់សម្តេចត្រៀមចូលមហាវិទ្យាល័យ ហើយកម្រសម្តេចបង្ហោះសម្រាប់ពេលរាត្រីផងដែរ។
សូមជម្រាបថា, ចៅប្រុសរបស់សម្តេចតេជោ ដែលត្រៀមចូលរៀននៅមហាវិទ្យាល័យនោះ គឺជាកូនប្រុសច្បងរបស់លោក ហ៊ុន ម៉ានិត។ នេះជារូបភាពនិងការជួបជុំប្រកបដោយមហាសុភមង្គលដ៏រុងរឿងបំផុត សម្រាប់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជា (បិតាសន្តិភាព) និង (មាតាមនុស្សធម៌) ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖