ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃចន្ទទី២៣ ខែសីហា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក កេតុ វណ្ណសុីន នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញបន្តនាំយកផ្លែមៀន ជាអំណោយដ៍ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល និងមណ្ឌលព្យាបាល នៅមណ្ឌលធ្វើចត្តាឡីស័កស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា ផ្លែមៀនដែលលោកអភិបាលខេត្ត ទទួលបានពីក្រុមការងារ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន
ចុះប្រមូលទិញផ្លែមៀន (តាង៉ែន)ពីប្រជាកសិករនៅខេត្តបាត់ដំបង ។ ហេីយនេះជាលើកទី២ដែលខេត្តទទួលផ្លែមៀននាយប់ថ្ងៃទី២២ សីហា ២តោនបន្ថែមទៀត សរុបប្រមាណជាង ៤តោន ដើម្បីបែងចែកជូនទៅកាន់ប្រជាពលករ បានកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាតាមក្រុង/ស្រុក ។
ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន៕
ដោយ៖សហការី