ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ,ជាលទ្ធផលករណីកូវីដ-១៩ បំប្លែងថ្មី Delta នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១ នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឫបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព!!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕
ដោយ៖ សិលា