ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ផ្សារចក្រី ក្នុងភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាទីតាំងមានជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេច ការបិទខ្ទប់ផ្សារចក្រី ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

ប្រការ១…ត្រូវបានបិទខ្ទប់ផ្សារចក្រី ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១- ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល១(មួយ) សប្ដាហ៍គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ ខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ។

ប្រការ២… ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកព្រះនេត្រព្រះដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្របិទផ្សារ សម្រាប់ ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់ រួមមាន ៖
-ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
-ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ -ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាល ជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជាដើម។

ប្រការ៣…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤…នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាល នៃគណៈអភិបាល ស្រុកព្រះនេត្រព្រះ មេឃុំជប់វារី និងប្រធានផ្សារចក្រី ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សិលា


ចែករំលែក៖