ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជជានាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន មកចែកជូនរដ្ឋបាលស្រុកទាំង១៣ និង០១ក្រុង នៅក្នុងខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា, សម្ភារៈរួមមាន៖ ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង ម៉ាស៊ីនព្រីន០៦គ្រឿង កុំព្យូទ័រយួរដៃចំនួន ០៦គ្រឿង វិទ្យុទាក់ទងចំនួន ១៥គ្រឿង និងថវិកាចំនួន ១លានរៀល។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តែងគិតគូរជានិច្ចដល់បងប្អូនជនរួមជាតិ រហូតដល់ការងារអាជ្ញាធរ សមត្ថកិច្ច ថ្នាក់ក្រោមជាតិ ហើយចំពោះមុខប្រឹងបំផុតរកវ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺវីរុសកូវីដ-១៩ ដែលមកដល់ពេលនេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មាន ៨៧,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៥,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ៖ សិលា