ក្រុម AC Milan នឹងគ្មានខ្សែប្រយុទ្ធ Zlatan Ibrahimovic យ៉ាងហោចណាស់សម្រាប់ការប្រកួតបើកឆាកពីរជុំនៃរដូវកាលថ្មីនៃក្របខ័ណ្ឌ Serie A ។
កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានរងរបួសជង្គង់កាលពីខែឧសភាពេលប៉ះក្រុម Juventus ហើយបន្ទាប់ពីការវះកាត់ដើម្បីជួយបញ្ហាជង្គង់ខាងឆ្វេងរបស់គាត់ គាត់មិនត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញទេបន្ទាប់ពីសម្រាកអន្តរជាតិនោះទេ។
លោក Stefano Pioli គ្រូបង្វឹកក្រុម AC Milan បានប្រាប់សារព័ត៌មានថា “តាមរូបកាយគាត់ (Ibrahimovic) ល្អជាងបើទោះបីជាគាត់នៅតែមិនធ្វើការជាមួយក្រុមផ្សេងទៀតក៏ដោយ”។
លោកបន្តថា “នៅសប្តាហ៍ក្រោយនេះនឹងមានសារៈសំខាន់សម្រាប់គាត់ ព្រោះគាត់នឹងធ្វើការឲ្យមានចង្វាក់ និងធ្វើការជាមួយបាល់ទាត់ដែលជាអ្វីដែលគាត់ខ្វះ។ ប្រសិនបើអ្វីៗដំណើរការទៅដូចយើងសង្ឃឹមគាត់អាចត្រឡប់មកវិញបន្ទាប់ពីសម្រាកព្យាបាល។ តួនាទីរបស់គាត់នៅក្នុងក្រុមគឺមានភាពជាអ្នកដឹកនាំប្រកបដោយបច្ចេកទេស និងស្មារតី។ គាត់មានសុខភាពល្អគាត់ដឹងថា គាត់អាចសម្រេចចិត្តសម្រាប់ក្រុម”។
Ibrahimovic នឹងឈានចូលវ័យ៤០ឆ្នាំនៅថ្ងៃទី៣ ខែតុលាខាងមុខនេះ ដោយក្រុម AC Milan នឹងត្រូវប្រកួតជាមួយក្រុម Lazio និងក្រុម Juventus នៅថ្ងៃទី១២ និងថ្ងៃទី១៩ ខែកញ្ញាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)