ចូលរួមក្នុងពិធីភ្ជាប់ពាក្យក្នុងពេលដែលទីក្រុង ម៉ែលបឺន(Melbourne) បិទខ្ទប់ មនុស្ស៥០នាក់ដែលចូលរួមពិធីនោះរងការពិន័យគិតជាទឹកប្រាក់៣សែនដុល្លារ។
ម្ចាស់កម្មវិធីបានអញ្ជើញភ្ញៀវចូលរួមនៅក្នុងពិធីភ្ជាប់ពាក្យនៅទីក្រុងម៉ែលបឺនប្រទេសអូស្ត្រាលី រងការពិន័យជាទឹកប្រាក់សរុប ៣សែនដុល្លារ ក្រោយកម្លាំងប៉ូលិសទៅបំបែកការជួបជុំគ្នា ខុសច្បាប់ ។ ការជួបជុំនោះក្នុងពេលដែលទីក្រុងបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ប្រភេទបម្លែងថ្មីដែលតា។
អ្នកនាំពាក្យ កម្លាំងប៉ូលិស រដ្ឋ Victoria បានបញ្ជាក់នៅថ្ងៃទី ២៤ខែសីហាបានបញ្ជាក់ថា មានមនុស្សចូលរួមកម្មវិធីភ្ជាប់ពាក្យទាំងអស់មាន ៥៦នាក់ ដែលរៀបចំនៅតំបន់ Caulfield North ជាយក្រុងម៉ែលបឺន ។ ក្នុងនោះអ្នកដែលចូលរួមពិធីជប់លៀងត្រូវពិន័យជាទឹកប្រាក់5400ដុល្លារ សរុបភ្ញៀវទាំងអស់ត្រូវពិន័យជាទឹកប្រាក់ 305.312ដុល្លារអាមេរិក។
ទីក្រុងម៉ែលបឺនស្ថិតនៅក្នុងការបិទខ្ទប់លើកទី ៦ហើយ ចាប់តាំងពីការផ្ទុះកូវីដ-១៩នៅក្នុងឆ្នាំ ២០១៩ ។ ពលរដ្ឋត្រូវបានហាមប្រាម ជួបជុំគ្នា ហើយពិធីបុណ្យសពក៏មិនអនុញ្ញាតឲ្យមានមនុស្សលើសពី១០នាក់ផងដែរ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក អូស្ត្រាលីរកឃើញករណីឆ្លងថ្មីសរុបដល់ទៅ ៨១៤ នាក់ ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះ បានកើនឡើងដល់ទៅជាង ៤៥ពាន់នាក់ហើយនិងមានអ្នកស្លាប់សរុប ៩៨៤នាក់៕ដោយ៖ធីរីណា
រូបភាព៖Reuters