ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក៏ដូចជាអ្នកភូមិទាំងព្រឹកបន្ទាប់ពីក្រុមគ្រួសារប្រទះឃើញកូនប្រុសបានចងកសម្លាប់ខ្លួនក្រោមដើមស្វាយសង្ស័យមានវិបត្តិផ្លូវចិត្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ឈុន រួញ អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល។
ប្រភពបន្តថាវេលាម៉ោងប្រហែល៤ទៀបភ្លឺ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពងទឹកបានទទួលព័ត៌មានពីឈ្មោះ កែន ចន្នី ភេទស្រីអាយុ ៤៦ ឆ្នាំ តាមរយៈទួរស័ព្ទថាមានបុរសឈ្មោះ ឈុន រួញ បានចងកសម្លាប់ខ្លួនទើប សមត្ថកិច្ចជំនាញបច្ចេកទេសស្រុកបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យមណ្ឌលសុខភាពបុសមន ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព ដោយសន្និដ្ឋានថាសាកសពពិតជាស្លាប់ដោយសារចងកប្រាកដមែនបាន យកក្រម៉ា ចងលើដើមស្វាយខាងជើងនៅផ្ទះរបស់ខ្លួនចំងាយ ៣ ម៉ែត្រដោយមិនមានស្លាកស្នាមដែលសំគាល់ជារឿងឃាតកម្មនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ មូលហេតុដោយសារតែបុរសខាងលើមាន វិបត្តិផ្លូវចិត្តជាមួយក្រុមគ្រួសារទើបដាច់ចិត្តគិតខ្លីបែបនេះ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន