ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រើប្រាស់យន្តហោះដឹកជញ្ជូនយោធា៤គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន

ចែករំលែក៖

សារព័ត៌មាន Interfax បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២៥ខែសីហាដែលបានបញ្ជាក់ថា ប្រទេសនេះបានប្រើប្រាស់យន្តហោះដឹកជញ្ជូនយោធា៤គ្រឿងសម្រាប់ដឹកពលរដ្ឋរបស់ខ្លួនជាង៥០០នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា តាមបទបញ្ជារបស់ប្រធានាធិបតីពូទីន រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ី លោក Sergei Shoigu នៅថ្ងៃទី២៥ខែសីហា បានរៀបចំការជម្លៀសពលរដ្ឋប្រមាណជាង៥០០នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ជាមួយគ្នានេះដែរ ស្ថានទូតរុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៥ខែសីហា បានឱ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីក៏បានរៀបចំគម្រោង ជើងហោះហើរពីប្រទេសអាហ្វហ្គានីស្ថាននៅខែកញ្ញា ដើម្បីឲ្យក្រុមនិស្សិតអាហ្វហ្គានីស្ថានដែលមានបំណង់ចង់ទៅសិក្សាក្នុងប្រទេសរុស្ស៊ី ។
ក្រៅពីនេះក៏មានប្រទេសជាច្រើនទៀត ដូចជា អង់គ្លេស អាមេរិក អាល្លឺម៉ង់ …ក៏បានខិតខំជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសនេះផងដែរ ព្រមទាំងពលរដ្ឋអាហ្វហ្គានីស្ថានដែលបានធ្វើការឲ្យ ក្រុមហ៊ុនស្ថាប័នការបរទេស ដែលបានចូលទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល។
ក្រុមតាលីបង់បានកំណត់ពេលវេលាជម្លៀសពលរដ្ឋ ឲ្យបានរួចរាល់មុនថ្ងៃទី ៣១ខែសីហាជាកំហិត លើសពីថ្ងៃនេះនឹងត្រូវហាមប្រាមពលរដ្ឋទាំងអស់ចាកចេញពីអាហ្វហ្គានីស្ថាន៕

ដោយ៖ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖