ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ០៣ឆ្នាំម្នាក់លង់ទឹកប្រឡាយស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសង្វេគក្មេងស្រីអាយុ០៣ឆ្នាំម្នាក់លង់ទឹកប្រឡាយស្លាប់នៅវេលាម៉ោង៥និង១៧នាទីល្ងាចថ្ងៃទី២៦ខែសីហា ឆ្នាំ ២០២១ នៅភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ក្មេងស្រីរងគ្រោះឈ្មោះ ឡោច ញ៉ាញ់ ភេទស្រីអាយុ ០៣ឆ្នាំ រស់នៅភូមិ បឹងសុក្រំ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ 

សមត្ថកិច្ចបន្តថា មុនកើតហេតុ ម្តាយដឹងថាកូនស្រីបានដើរតាមដែរ គ្រាដែលខ្លួនដើរទៅលេងផ្ទះអ្នកជិតខាង ពេលទៅដល់ផ្ទះអ្នកជិតបានមួយសន្ទុះ ទើបនឹកឃើញកូន ហើយមិនបានចាប់អារម្មណ៍ថាកូនចុះលេងទឹកប្រឡាយ ពេលត្រឡប់ដើរមករកកូនវិញក៏ប្រទះឃើញកូនលង់ទឹកប្រឡាយស្លាប់នៅចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ ។

ប្រភពដដែលបានបញ្ជាក់ថា៖ឪពុកកុមារីរងគ្រោះឈ្មោះសេង ឡោច អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ហេង ចន្ធី អាយុ២៤ឆ្នាំ ។កុមារីរងគ្រោះជាកូនទី០២ សពត្រូវបានឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យជាទីបំផុត ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖