ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​សុខាភិបាល​ថៃ​ បន្ត​​រកឃើញអ្នកជំងឺកូវីដ​-១៩​ស្លាប់​ ២៧៣នាក់បន្ថែមទៀត​,ខណៈ​រកឃើញអ្នកឆ្លងថ្មី​ ១៨,៧០២នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​នៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៧០២ករណីបន្ថែមទៀត ខណៈ​អ្នកជំងឺចំនួន ២៧៣នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បើតាមក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន១៨,៣៦០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៤២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២០,១៦៣នាក់ផ្សេងទៀត ក្រោយជាសះស្បើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។

ដោយ​ឡែក​ ប្រទេស​ថៃ​សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមថ្ងៃទី២៥ ខែសីហា បានសរុបចំនួន​២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា ថៃរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១៣៩,៥៧១ករណី ក្នុងនោះមានអ្នកស្លាប់ ១០,៥៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩៤៣,៧៨៤នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖