ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំយកថវិការង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ប្រគល់ជូនលោកតា-លោកយាយ អាយុ១០២ឆ្នាំដូចគ្នា !

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅលោកតា អឿ យុន អាយុ១០២ឆ្នាំ រស់នៅភូមិ កំប៉ង់លិច ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងជូនលោកយាយ វ៉ន នូវ អាយុ១០២ឆ្នាំ រស់នៅភូមិ សំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ 

សូមបញ្ជាក់ថា, ស្ថានភាពជំងឺ កូវីដ-១៩ នៅ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១៖

– អ្នកឆ្លងថ្មី ចំនួន ៤១១ នាក់

 -ជាសះស្បើយ ចំនួន ៣០៦ នាក់

-អ្នកស្លាប់ ចំនួន ១៧ នាក់ ! នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃនេះ។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៨,៧៤%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦៦,២១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖