ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ាន់ខែម ប៊ុនថន សូមអោយបញ្ឈប់ជាបន្ទាន់ នូវការយកឈ្មោះ ហ៊ុន កំសត់បុត្រាសម្តេចតេជោ មកប្រើប្រាស់លើគណនីFacebook !

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៉ាន់ខែម ប៊ុនថន បានបង្ហោះសារលើផេកផ្លូវការ របស់លោកដោយបញ្ជាក់ថា, សូមបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ ហ៊ុន កំសត់បុត្រាសម្តេចតេជោ មកប្រើប្រាស់លើគណនីFacebook ! ។ 

    លោក ប៉ាន់ខែម ប៊ុនថន  នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា,  ក្នុងនាមខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ ហ៊ុន កំសត់បុត្រាសម្តេចតេជោ មកប្រើប្រាស់លើគណនីFacebook ព្រោះជាទង្វើមិនគប្បី ចំពោះក្រុមគ្រួសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឡើយ។ 

សូមរំលឹកថា លោក ប៉ាន់ខែម ប៊ុនថន មានភាពការងារបំផុត នៅតាមព្រំដែនដែន ក្នុងការដោះស្រាយវិវាទផ្សេងជូនប្រជាពលរដ្ឋ ឈរលើឈ្នះ ឈ្នះ ទទួលបានយុត្តិធម៌ដូចៗគ្នា ពិសេសលោកមានទស្សនៈជាតិជាធំ ។ 

តម្លៃពិតរបស់មនុស្សមិនអាចវិនិច្ឆ័យដោយត្រឹមតែឃើញត្រឹមតែសំបកក្រៅនោះទេ រៀនអោយតម្លៃមនុស្សគ្រប់គ្នាដោយលុបបំបាត់ការរើសអើង ទើបជាគុណធម៌ពិត , គុណធម៌មានតម្លៃណាស់សម្រាប់មនុស្ស។ នេះជាថ្លែងរបស់លោក ប៉ាន់ខែម ប៊ុនថន  នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖