ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កែប​ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា ចំនួន១៩គ្រួសា​រ ដែលកំពុងជួបការលំបាក ដោយសាវិបត្តិ ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ​លោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនចាស់ជរា ចំនួន១៩គ្រួសារ ដែលកំពុងជួបការលំបាក ដោយសាវិបត្តិ ជំងឺកូវីដ-១៩ ក្នុងភូមិទួលសាងាំ ឃុំអង្កោល​ ស្រុកដំណាក់ចង្អើរ​ ខេត្តកែប។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី  លោក លោកស្រី ក្រុមការងារចុះជួយភូមិទួលសាងាំ លោកស្រី  អភិបាលស្រុកដំណាក់ចង្អើ មេឃុំ មេភូមិ​ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ននិងសួរសុខទុក្ខចាស់ជរានាឱកាសនេះលោក សោម ពិសិដ្ឋ បានសួរនាំអំពីសុខភាពលោកតា លោកយាយ​ និងបងប្អូនប្រជាពលរដ្ឋ​ ក្រោយបានចាក់វ៉ាក់សាំងរួច និងបានផ្ដាំផ្ញើអោយពួកគាត់ត្រូវបន្ដអនុវត្តវិធានការសុខាភិបាល រួមមានពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩​ និងជំងឺផ្សេងៗ។ លោកបានបន្តថាសម្រាប់អ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមរួសរាន់មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ អោយបានគ្រប់ៗគ្នា នៅតាមទីតាំងនីមួយៗដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍ទាំងមូលផងដែរ។ 

លោកបានបន្ថែមទៀតថា ចំពោះអាណាព្យាបាលដែលមានកូនៗ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សូមបន្ដនាំកូនៗ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​អោយបានគ្រប់ៗគ្នា ចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍យើងបន្ថែមទៀត ក្នុងការប្រឆាំង​នឹងជំងឺដ៏កាចសាហាវនេះ។ 

សូមបញ្ជាក់ផងដែរថាអំណោយដែលបាននាំមកជូននាពេលនេះក្នុង០១គ្រួសារ​ៗ ទទួលបានអង្ករ មី ម៉ាស់ ជែលលាងដៃសំលាប់មេរោគ និងថវិកាមួយចំនួនផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖