ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឣញ្ជើញដឹកនាំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែសីហា ទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានអញ្ជើញដឹកនាំពិធីប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែសីហា ទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២១ និងប្រគល់សេចក្តីសម្រេចអគ្គបញ្ជាការ-សេចក្តីសម្រេចក្រសួងការពារជាតិ ជូននាយទាហានចំនួន ០៣ រូប ។

សូមបញ្ជាក់ថា, សមាសភាពចូលរួមប្រជុំផ្ទាល់ក្នុងសាលបញ្ជាការដ្ឋានមាន៖

– លោក មេបញ្ជាការរង

– លោក នាយរងសេនាធិការ

– ប្រធាន/ឣនុប្រធានមន្ទីរទាំង០៧

– នាយការិយាល័យផែនការប្រតិបត្តិការ

– មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ។

សមាសភាពដែលត្រូវ អញ្ជើញ ចូលរួមប្រជុំ តាមប្រព័ន្ធ Video ( Zoom Meeting  ) ដូចមានខាងក្រោម៖

– នាយការិយាល័យ និងជំនួយការ

– មេបញ្ជាការរង និងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ

(ប្រធានឣង្គភាពត្រូវឣង្គុយមុខហ្វុង ក្នុងសាលប្រជុំឣង្គភាពរៀងៗខ្លួន) ។

រក្សាវិធានការសុខាភិបាល ដោយរក្សាគម្លាត ១,៥m បាញ់អាល់កុល វាស់ស្ទង់កម្តៅ ៕

ដោយ ៖ សិលា


ចែករំលែក៖