ភ្នំពេញ៖ លោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ប្រចាំខែសីហា និងទិសដៅសម្រាប់ខែកញ្ញា ឆ្នាំ២០២១ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នៅរសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា, លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន រួមជាមួយលោកអនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌ, លោក-លោកស្រីសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ និងលោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ប្រចាំខែសីហា និងទិសដៅសម្រាប់ខែកញ្ញា ឆ្នាំ២០២១ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយរាជធានីភ្នំពេញ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌចំការមន៕
ដោយ ៖ សិលា