ភ្នំពេញ៖ លោកអភិបាលខណ្ឌចំការមន បានអញ្ជើញបន្តចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្រាប់ដូសទី២ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ។
សូមជម្រាបជូនថា, រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញបន្តចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដូសទី២ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។
សូមបញ្ជាក់ផងដែរ ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ សម្រាប់ការចាក់ដូសទី២ គឺចាប់ផ្ដើមតាំងពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១៕
ដោយ ៖ សិលា