ក្រុម Napoli និង Leicester នឹងមានការប្រកួតច្រើនជាងធម្មតានៅពេលដែលពួកគេជួបគ្នានៅវគ្គចែកពូលនៃពានរង្វាន់ Europa League ។ ក្រុមទាំងអស់ត្រូវបានចាប់ឆ្នោតចូលក្រុមតែមួយកាលពីថ្ងៃសុក្ររួមជាមួយក្រុម Spartak Moscow និង Legia Warsaw សម្រាប់ការប្រកួតជម្រុះដែលបច្ចុប្បន្នមាន៣២ ក្រុម។
មានតែក្រុមដែលឈ្នះប៉ុណ្ណោះដែលនឹងឈានទៅវគ្គ១៦ក្រុមនៅខែមីនាខាងមុខនេះ។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ២នឹងត្រូវប្រឈមមុខនឹងក្រុមចំណាត់ថ្នាក់លេខ៣មកពីក្របខ័ណ្ឌ Champions League សម្រាប់៨ក្រុមផ្សេងទៀត។
ការផ្លាស់ប្តូរនេះគឺទាក់ទងទៅនឹងការបង្កើតក្របខ័ណ្ឌ Europa Conference League ។ ដូចគ្នានេះដែរក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Europa League នឹងត្រូវប្រឈមមុខនឹងក្រុមដែលមានចំណាត់ថ្នាក់លេខ២នៅក្នុងក្របខ័ណ្ឌ Europa Conference League ដើម្បីទទួលបានកៅអីក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួត។ ការប្រកួតទាំង៣នឹងមាន៣២ក្រុមចែកចេញជា៨ ពូល។
មានតែក្រុមមកពីលីគក្នុងស្រុក និងក្រុមជើងឯកមកពីប្រទេសដែលមានឋានៈទាបប៉ុណ្ណោះដែលមានសិទ្ធិទទួលបានពានរង្វាន់ Europa League។ Napoli និង Leicester មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥នៅ Serie A និង Premier League រៀងៗខ្លួន។ អតីតម្ចាស់ជើងឯកទ្វីបអឺរ៉ុបចំនួន៤ក៏កំពុងស្ថិតនៅក្នុងទីលានផងដែររួមទាំង Marseille ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League លើកដំបូងក្នុងឆ្នាំ១៩៩៣។ ក្លិបបារាំងមួយនេះនឹងត្រូវជួបជាមួយក្រុម Lazio, Lokomotiv Moscow និង Galatasaray ។
ក្រុម PSV Eindhoven, Celtic និង Red Star Belgrade គឺជាក្រុមក្នុងពូលផ្សេងទៀត ដែល PSV នឹងត្រូវតទល់ជាមួយ Monaco, Real Sociedad និង Sturm Graz ខណៈដែល Celtic ស្ថិតនៅក្នុងពូលជាមួយ Bayer Leverkusen, Real Betis និង Ferencváros។ Red Star Belgrade ដែលជាម្ចាស់ជើងឯកអឺរ៉ុបក្នុងឆ្នាំ១៩៩១ នឹងត្រូវប៉ះជាមួយ Braga, Ludogorets និង Midtjylland ។
នៅក្នុងក្រុមផ្សេងទៀតគឺ Lyon, Rangers, Sparta Prague និង Brøndby, West Ham, Dinamo Zagreb, Genk និង Rapid Vienna, Eintracht Frankfurt, Olympiakos, Fenerbahçe និង Antwerp ។
ខាងក្រោមនេះគឺជាក្រុមដែលស្ថិតក្នុងពូលនីមួយៗសម្រាប់វគ្គចែកពូលនៃពានរង្វាន់ Europa League៖
Group A: Lyon (France), Rangers (Scotland), Sparta Prague (Czech Republic), Brøndby (Denmark)
Group B: Monaco (France), PSV Eindhoven (Netherlands), Real Sociedad (Spain), Sturm Graz (Austria)
Group C: Napoli (Italy), Leicester(England), Spartak Moscow (Russia), Legia Warsaw (Poland)
Group D: Olympiakos (Greece), Eintracht Frankfurt (Germany), Fenerbahçe (Turkey), Antwerp (Belgium)
Group E: Lazio (Italy), Lokomotiv Moscow (Russia), Marseille (France), Galatasaray (Turkey)
Group F: Braga (Portugal), Red Star Belgrade (Serbia), Ludogorets(Bulgaria), Midtjylland (Denmark)
Group G: Bayer Leverkusen (Germany), Celtic (Scotland), Real Betis (Spain), Ferencváros (Hungary)
Group H: Dinamo Zagreb (Croatia), Genk (Belgium), West Ham (England), Rapid Vienna (Austria) ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)